FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន ហ្គេនស៍បឺគ ប្រកាសចែកមួកសុវត្ថិភាពចំនួន ៤.០០០មួក ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន​ដើម្បីសុវត្ថិភាពធ្វើដំណើររដូវបុណ្យភ្ជុំបិណ្ឌ

28-09-2026 11:32

(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្គេនស៍បឺគ នឹងរៀបចំយុទ្ធនាការចែកមួកសុវត្ថិភាពដោយឥតគិតថ្លៃចំនួន ៤.០០០មួក ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មានពីមុនមកជូនដល់ប្រជាពលរដ្ឋនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៣:៣០នាទីរសៀលតទៅ ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ ក្បែរវត្តស្ងួនពេជ្រ។

យុទ្ធនាការចែកមួកសុវត្ថិភាពនេះ មិនមែនជាលើកទីមួយឡើយសម្រាប់ក្រុមហ៊ុន ហ្គេនស៍បឺគ ដែលកន្លងមកធ្លាប់បានរៀបចំកម្មវិធីស្រដៀងគ្នានេះជាហូរហែនៅតាមបណ្តាខេត្តក្រុងជាច្រើន។ ទោះជាយ៉ាងណា ការចែកជូនមួកចំនួន ៤.០០០មួកនាពេលនេះ គឺជាទ្រង់ទ្រាយដ៏ធំសម្បើមបំផុត ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍។

គោលបំណងសំខាន់នៃយុទ្ធនាការនេះ គឺដើម្បីជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរប្រកបដោយសុវត្ថិភាពតាមដងផ្លូវ ជាពិសេសក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដែលជាពេលវេលាដែលពលរដ្ឋ ជាច្រើនធ្វើដំណើរទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត។ ក្រុមហ៊ុន ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ក្រោយពេលទទួលបានមួកហើយ សូមកុំភ្លេចពាក់វាជានិច្ចដើម្បីការពារអាយុជីវិតរបស់ខ្លួន កំឡុងពេលធ្វើដំណើរ។

សូមជូនពរដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ រួមទាំងបងៗវីកងទ័ពជួរមុខដែលជាបង្គោលដ៏រឹងមាំការពារទឹកដី សូមជួបតែសេចក្តីសុខ សុវត្ថិភាព និងធ្វើដំណើរទៅជួបជុំក្រុមគ្រួសារប្រកបដោយភាពរីករាយគ្រប់ៗគ្នា៕