FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាល្លឺម៉ង់ ស្គាល់ចាញ់បាត់ ស្ថិតត្រោមការដឹកនាំទើបបាន ២ប្រកួតរបស់គ្រូបង្វឹថ្មី លោក Klopp

28-09-2026 09:37

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានបរាជ័យ ១-០ ក្រោមថ្វីជើងរបស់ក្រុមភ្ញៀវក្រិច នៃកម្មវិធីពានរង្វាន់លីគអឺរ៉ុប UEFA Nations League-Group 2 នាយប់មិញនេះ ដែលជាការបរាជ័យលើកដំបូងរបស់ពួកគេផងដែរ ស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មី លោក Jurgen Klopp។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រកួតទី២ ដែលត្រូវបានរៀបចំឡើងនៅកីឡដ្ឋាន WWK Arena ក្រោមក្រសែភ្នែកអ្នកទស្សនាជិត ៣ម៉ឺននាក់ កីឡាករ Kourbelis ជាអ្នករកបានគ្រាប់ជ័យជម្នះ ៣ពិន្ទុនៅនាទី៧៤ ដើម្បិផ្តល់មេរៀនចាញ់លើកដំបូងសម្រាប់លោក Klopp ដែលទើបចូលដឹកនាំក្រុមឥន្រ្ទីដែកមួយនេះ ក្រោមកិច្ចសន្យា ៤ឆ្នាំ។

ទោះជាយ៉ាងណា អតីតគ្រូបង្វឹកក្លិបហង្សក្រហម Liverpool ពុំទាន់ដឹកនាំអាល្លឺម៉ង់រកបានជ័យជម្នះនៅឡើយទេ ក្រៅពីស្មើ ១-១ ទល់នឹងមច្ចុរាជទឹកក្រូចហូឡង់ក្នុងពាន UEFA Nations League នេះដែរកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

សម្រាប់ក្រុមនៅអឺរ៉ុបដូចគ្នា ក្រិចដែលស្ថិតនៅលេខរៀងទី៤១ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកបច្ចុប្បន្ន ពុំដែលលេងឈ្នះអាល្លឺម៉ង់ឡើយ ក្នុងចំណោមជួបគ្នា ១០ប្រកួតចុងក្រោយ ពោលគឺចាញ់៧ និងស្មើ៣។

ចំណែកអាល្លឺម៉ង់វិញ បច្ចុប្បន្ននេះលេងមិនឈ្នះឡើយក្នុងចំណោម ៤ប្រកួតចុងក្រោយនេះ គិតចាប់តាំងពីឈ្នះកូដឌីវ័រក្នុងប្រកួតទី២ របស់ពួកគេនៅ World Cup 2026 មក៕