FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Arsenal ត្រូវប្រឈមមុខនឹងក្រុមមកពី League Two គឺ Fleetwood ក្នុងជុំទី៤ នៃពាន League Cup

17-09-2026 15:46

(បរទេស)៖ កាំភ្លើងធំ Arsenal ត្រូវបានចាប់ឆ្នោតប៉ះក្រុមម្ចាស់ផ្ទះ Fleetwood ដែលមកពីក្របខណ្ឌ League Two សម្រាប់ជុំទី៤ នៃពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup 2026-27។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះជាលើកដំបូងរបស់ក្រុមប្រចាំតំបន់ Lancashire ក្នុងការឈានមកដល់ជុំទី៤ នៃពាន League Cup នាពេលនេះជាប្រវត្តិសាស្រ្ត ក្រោយជ័យជម្នះ ១ទល់នឹង០ ទៅលើ Sheffield United កាលពីរាត្រីថ្ងៃពុធកន្លងទៅ។

វាក៏ជាកិត្តិយសផងដែរសម្រាប់ Fleetwood ដែលត្រូវបើកទ្វារកីឡដ្ឋានរបស់ពួកគេ ដើម្បីទទួលក្រុមរបស់លោក Mikel Arteta ដែលបានទម្លាក់ Ipswich Town ៤-២ កាលពីថ្ងៃអង្គារនៃជុំទី៣ មកដែរ។

ទន្ទឹមគ្នានោះម្ចាស់ការពារតំណែងជើងឯក Manchester City ត្រូវស្វាគមន៍ក្រុមរួមលីគ Brighton នៅកីឡដ្ឋាន Etihad ប្រសិនបើក្រុមមេឃខៀវមួយនេះអាចយកឈ្នះ Norwich នៅរាត្រីនេះ នៅពេលដែលលោក Xabi Alonso ត្រូវប៉ះក្លិបចាស់របស់លោកគឺ Liverpool នៃវគ្គ ១៦ក្រុមនេះដែរ។

ខាងក្រោមនេះ ជាលទ្ធផលចាប់ឆ្នោតវគ្គ ១៦ក្រុមនៃកម្មវិធី League Cup 2026-27

Fleetwood v Arsenal
Manchester City or Norwich v Brighton
Everton v Newcastle
Sunderland v Brentford
Liverpool v Chelsea
Bradford v Peterborough
Fulham v Crystal Palace
Bournemouth v Aston Villa។

គួរបញ្ជាក់ផងថា ការប្រកួតក្នុងជុំទី៤ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ តទៅ៕