តើអ្នកប្រើប្រាស់អាចបង់ថ្លៃសេវាសាធារណៈអ្វីខ្លះ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈ អេស៊ីស៊ូភើអេប?
03-09-2026 14:20
(ភ្នំពេញ)៖ ការបំពេញកាតព្វកិច្ច និងការទូទាត់ថ្លៃសេវាសាធារណៈពាក់ព័ន្ធនឹងយានជំនិះ និងការដឹកជញ្ជូន កាន់តែងាយស្រួលជាងមុន ខណៈអ្នកប្រើប្រាស់អាចបង់វិក្កយបត្រ និងថ្លៃសេវាសាធារណៈរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈ អេស៊ីស៊ូភើអេប ដែលជាអេបធនាគាររបស់ខ្មែរ ដែលមានមុខងារប្រើប្រាស់ដ៏សម្បូរបែប។ តាមរយៈកិច្ចសហប្រតិបត្តិការរវាង ធនាគារ អេស៊ីលីដា និងក្រសួងសាធារណការ និងដឹកជញ្ជូន អ្នកប្រើប្រាស់អាចចូលទៅកាន់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល និងធ្វើការទូទាត់ថ្លៃ សេវាដែលពាក់ព័ន្ធជាច្រើនប្រភេទ ដោយមិនចាំបាច់ទូទាត់ជាសាច់ប្រាក់ដោយផ្ទាល់។
លោក ផល សុខចំរើន នាយកប្រតិបត្តិទីផ្សារ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា តាមរយៈការបញ្ចូល សេវាសាធារណៈជាច្រើនប្រភេទទៅក្នុងអេស៊ីស៊ូភើអេប អ្នកប្រើប្រាស់អាចរៀបចំការទូទាត់សេវា ដែលពាក់ព័ន្ធនឹងយានជំនិះ បណ្ណបើកបរ និងសេវាដឹកជញ្ជូនផ្សេងៗបាននៅលើប្រព័ន្ធឌីជីថល ដោយជួយសន្សំពេលវេលា និងកាត់បន្ថយភាពស្មុគស្មាញក្នុងដំណើរការទូទាត់។
លោកបន្ថែមថា «អេស៊ីលីដា តែងតែផ្តោតលើការអភិវឌ្ឍសេវាឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងប្រជាពលរដ្ឋ។ ការផ្តល់សេវាសាធារណៈតាមអេស៊ីស៊ូភើអេប នឹងជួយឱ្យការប្រើប្រាស់ និងទូទាត់សេវាកាន់តែងាយស្រួល រហ័ស និងមានសុវត្ថិភាព»។
តើមានសេវាអ្វីខ្លះ ដែលអាចទូទាត់បាន?
សេវាសាធារណៈដែលអាចបង់ថ្លៃតាមរយៈ អេស៊ីស៊ូភើអេប របស់ធនាគារអេស៊ីលីដា រួមមាន៖
* ទិញលេខទុកសម្រាប់យានជំនិះ (Reserve Plate Number)
* ចុះបញ្ជីយានជំនិះ (Vehicle Registration)
* ផ្ទេរកម្មសិទ្ធិយានជំនិះ (Vehicle Transfer Ownership)
* ប្តូរព័ត៌មានយានជំនិះ (Vehicle Change Information)
* ស្នើសុំទុតិយតា/តតិយតាយានជំនិះ (Vehicle Reprint)
* ប្រឡងយកបណ្ណបើកបរ (Driver License)
* ស្នើសុំប្តូរ ឬបោះពុម្ពបណ្ណបើកបរឡើងវិញ (Reprint Driver License)
* ចុះបញ្ជីសាលាបង្រៀនបើកបរ (Driver License Business School)
* ស្នើសុំលិខិតអនុញ្ញាតបំពេញបែបបទចុះបញ្ជីយានយន្តសម្រាប់ហាងលក់យានយន្ត (Issuance of Vehicle Registration Permit for Vehicle Dealers)
* ចុះបញ្ជីក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (Vehicle Technical Inspection Business Registration)
* បង់ពិន័យករណីឆៀកផុតសុពលភាពលើសពី ៣០ថ្ងៃ (Penalty for Late Renewal)
* ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (Vehicle Technical Inspection)
* ស្នើសុំលិខិតអនុញ្ញាតឱ្យនាវាចូលតាមកំពង់ផែ (Port EDI)
* និងសេវាផ្សេងៗទៀត (Other Services)។
សម្រាប់អ្នកមានយានជំនិះ ឬត្រូវការប្រើប្រាស់សេវាពាក់ព័ន្ធនឹងបណ្ណបើកបរ ការចុះបញ្ជី និងការត្រួតពិនិត្យយានជំនិះ អេស៊ីស៊ូភើអេប គឺជាជម្រើសទីមួយ ដែលអាចឱ្យអ្នកប្រើប្រាស់រៀបចំការទូទាត់សេវាសាធារណៈ បានកាន់តែងាយស្រួល តាមប្រព័ន្ធឌីជីថល៕
