FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិស្សានុសិស្សសាលាអន្តរជាតិ «ស៊ីអាយអេ ហ្វឺសត៍» ចំនួន ១១រូប ទទួលបាននិទ្ទេស «A»

03-09-2026 11:30

(ភ្នំពេញ)៖ ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នេះ សិស្សានុសិស្សនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ចំនួន ១១រូប ទទួលបាន និទ្ទេស A។ បេក្ខជនទាំង ១១ រូបរួមមាន យុវតី គង់ សូនីតា, យុវតី គា ឆរីតា, យុវតី ស៊ូ ស៊ីវឡេង, យុវតី វិបុល ពុទ្ធិកា, យុវតី សាន្ត ប៊ុណ្ណាលី, យុវតី ស៊ុន វួចហ្គ័ង, យុវសិស្ស តាំង ម៉េងហាវ, យុវតី បូរី ឌីហ្សូលេណា, យុវតី នុត ម៉ាណា, យុវតី លឹម សុខមុយ និងយុវតី កាំង ស៊ីវលាង។

សូមជម្រាបជូនថាសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (សាខាសែនសុខ) ប្រឡងជាប់បាក់ឌុប សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ១០០% ហើយសាខាច្បារអំពៅមានតែសិស្សម្នាក់គត់ ដែលមិនទទួលបាន ជោគជ័យ ដែលឆ្លុះបញ្ចាំងឲ្យឃើញនូវលទ្ធផលល្អគួរជាទីមោទន:។ ក្នុងចំណោមបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន ១៣៨ រូប មានសិស្សទទួល និទ្ទេស A ចំនួន ១១រូប និទ្ទេស B ចំនួន ៣៩រូប និទ្ទេស C ចំនួន ៤៨រូប និទ្ទេស D ចំនួន ២៥រូប និងនិទ្ទេស E ចំនួន ១៤រូប។

លទ្ធផលជាទីគាប់ប្រសើរនេះ ពិតជាបញ្ជាក់ពីភាពដែលមិនអាចខ្វះបាន នៃការខិតខំប្រឹងប្រែងរបស់ប្អូនៗ សិស្សានុសិស្ស ការជួយគាំទ្រគ្រប់ជ្រុងជ្រោយពីសំណាក់មាតាបិតា អ្នកអាណាព្យាបាលនិងនៃការខិតខំបង្ហាត់ បង្រៀនមិនខ្លាចនឿយហត់របស់លោកគ្រូអ្នកគ្រូគ្រប់រូប ហើយជាពិសេសគឺសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលមានបទពិសោធផ្ដល់ការអប់រំយ៉ាងច្បាស់លាស់រហូតមលដល់បច្ចុប្បន្ន។

រយ:ពេលជាង ២២ឆ្នាំ នៃការដំណើរការក្នុងសេវាអប់រំ ស៊ី អាយ អេ ហ្វឺសត៍ បាននិងកំពុងផ្ដល់ជូនសិស្សា នុសិស្សនូវការអប់រំមួយប្រកបដោយគុណភាព ផ្ដោតលើការសិក្សាមិនត្រឹមតែក្នុងកម្មវិធីអន្តរជាតិ ប៉ុន្តែក៏តែងតែយក ចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបណ្ដុះបណ្ដាលការអប់រំចំណេះទូទៅខ្មែរ ធ្វើយ៉ាងណាឱ្យសិស្សដែលបានបញ្ចប់ការ សិក្សាទទួលបានឱកាសសិក្សាបន្តមហាវិទ្យាល័យ និងជម្រើសនានាយ៉ាងទូលំទូលាយ ទាំងក្នុងនិងក្រៅប្រទេស ជុំវិញពិភពលោក។ សក្ខីភាពជាក់ស្ដែងនាឆ្នាំថ្មីៗកន្លងមក សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យនៅ ស៊ី អាយ អេ ហ្វឺសត៍ ទទួលបានឱកាសចុះឈ្មោះចូលរៀន​ នៅសាកលវិទ្យាល័យជុំវិញពិភពលោកចំនួន ១៥៣ កន្លែង។

ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់នៃសាលាអន្តរជាតិ បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍសាលារៀនរបស់យើងទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងកម្មវិធីសិក្សា ក្នុងចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយ នោះគឺជំរុញលើកទឹកចិត្ត និងបណ្ដុះឆន្ទៈអ្នកសិក្សា ដើម្បីអភិវឌ្ឍខ្លួនក្លាយជាពលរដ្ឋសកលដែលមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាគ្រប់ជ្រុងជ្រោយក្នុងគុណតម្លៃ «គ្រឹះអប់រំក្នុងស្រុកដ៏ប្រសើរ ផ្លល់ផ្លែផ្កាជាសកល, Local Excellence, Global Impact»។ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ពិតជាជម្រើសដ៏ល្អមួយសម្រាប់ កូនលោកអ្នក!៕