FAWCAR បង្ហាញខ្លួនលើកដំបូងនៅកម្ពុជា រថយន្តម៉ាក JOYEE S04 និង S08 បានដាក់លក់ដោយជោគជ័យ
24-08-2026 10:14
(ភ្នំពេញ)៖ ម៉ាករថយន្តថាមពលថ្មីកម្រិតមធ្យមទៅខ្ពស់ JOYEE របស់ក្រុមហ៊ុនFAWCAR នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីបង្ហាញផលិតផលជាលើកដំបូងនៅរាជធានីភ្នំពេញ និងប្រកាសជាផ្លូវការអំពីការចូលទីផ្សារកម្ពុជា។
រថយន្ត SUV អគ្គិសនីសុទ្ធ JOYEE S04 និងរថយន្ត SUV កូនកាត់ដោតភ្លើង JOYEE S08 ត្រូវបានដាក់លក់ក្នុងពេលដំណាលគ្នា ក្នុងតម្លៃផ្លូវការ ២៣,៨០០ដុល្លារ និង ២៤,៥០០ ដុល្លារ រៀងគ្នា។
លោក សោម អូន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក លីវ ជុងឆិន ប្រធានក្រុមហ៊ុន FAWCAR លោក យ៉ាង សៀវហ្វុងអនុប្រធានក្រុមហ៊ុន FAWCAR និងជាប្រធានក្រុមហ៊ុន FAWCAR អន្តរជាតិ ព្រមទាំងតំណាងដៃគូក្នុងស្រុកអ្នកសារព័ត៌មាន និងម្ចាស់រថយន្ត បានចូលរួមជាសាក្សីក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។
រថយន្តពីរម៉ូដែល សមស្របនឹងតម្រូវការទីផ្សារកម្ពុជា
លោក លីវ ជុងឆិន ប្រធានក្រុមហ៊ុន FAWCAR បានមានប្រសាសន៍ក្នុងពិធីបង្ហាញផលិតផលថា កម្ពុជាគឺជាទីផ្សារសំខាន់មួយសម្រាប់ការពង្រីកម៉ាក JOYEE ទៅកាន់តំបន់។ ក្រុមហ៊ុនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះលក្ខណៈពិសេស និងសក្តានុពលនៃទីផ្សារកម្ពុជា។
ដើម្បីឆ្លើយតបយ៉ាងពេញលេញទៅនឹងតម្រូវការចម្រុះនៃការធ្វើដំណើររបស់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាននាំចូលរថយន្តថាមពលថ្មីពីរម៉ូដែលគឺ S04 និង S08 ហើយគ្រោងនឹងដាក់លក់ផលិតផលថ្មីៗជាច្រើនទៀតនៅពេលអនាគត ដើម្បីគ្របដណ្តប់ទីផ្សាររថយន្តដែលមានចាប់ពីប្រភេទ A00 រហូតដល់ប្រភេទ B។
*JOYEE S04៖ រថយន្ត SUV អគ្គិសនីសុទ្ធ សម្រាប់ការធ្វើដំណើរក្នុងទីក្រុង
ក្នុងនាមជារថយន្តដំបូងគេរបស់ម៉ាកយីហោ JOYEE រថយន្ត JOYEE S04 មាន «កំណត់ត្រាល្អបំផុតបីក្នុងចំណោមរថយន្តកម្រិតដូចគ្នា» និង «កំណត់ត្រាល្អជាងគេប្រាំក្នុងចំណោមរថយន្តកម្រិតដូចគ្នា»។
-កំណត់ត្រាល្អបំផុតបីក្នុងចំណោមរថយន្តកម្រិតដូចគ្នា រួមមាន៖ មេគុណធន់នឹងខ្យល់ទាបបំផុត ០.២៤៨ សម្រាប់រថយន្ត SUV កម្រិត A ជួយសន្សំសំចៃថាមពល និងបើកបរបានចម្ងាយឆ្ងាយជាងមុន។
-បំពាក់ដំបូលកញ្ចក់បែប Panorama តែមួយគត់ក្នុងចំណោមរថយន្តកម្រិតដូចគ្នា ផ្តល់ពន្លឺធម្មជាតិចូលក្នុងឡាន និងការពារកម្តៅថ្ងៃ។
-ការប្រើប្រាស់ថ្មថាមពលដែលស្រោបដោយសារធាតុប៉ូលីមែរកាបូនណាណូ ជាលើកដំបូង ដែលមានភាពធន់នឹងការប៉ះទង្គិច អាចប្រើប្រាស់បានល្អនៅតាមដងផ្លូវដែលមានសភាពស្មុគស្មាញ។
*កំណត់ត្រាល្អជាងគេប្រាំក្នុងចំណោមរថយន្តកម្រិតដូចគ្នា រួមមាន៖
-បទពិសោធន៍ក្នុងកន្លែងអ្នកបើកបរល្អជាងគេ៖ បំពាក់អេក្រង់បញ្ជាកណ្តាលទំហំ ១៤.៦អ៉ីញ ការរចនា HMI សាមញ្ញ និងប្រតិបត្តិការបានដោយរលូន។
-ចម្ងាយបើកបរល្អជាងគេ៖ ចម្ងាយបើកបរថាមពលថ្មសុទ្ធ ៥៦៥ គីឡូម៉ែត្រ សាកថ្មម្តងអាចបើកបរបានមួយសប្តាហ៍ បំបាត់ការព្រួយបារម្ភអំពីចម្ងាយបើកបរ។
-ការប្រើប្រាស់ថាមពលសរុបល្អជាងគេ៖ ការប្រើប្រាស់ថាមពលអគ្គិសនីមានកម្រិត ១១.៨ គីឡូវ៉ាត់ម៉ោងក្នុង ១០០ គីឡូម៉ែត្រ ថ្លៃដើមប្រើប្រាស់ត្រឹមតែ ៧០ រៀលប៉ុណ្ណោះក្នុងមួយគីឡូម៉ែត្រ។
-ទំហំកន្លែងអង្គុយល្អជាងគេ៖ មូលដ្ឋានកង់ប្រវែង២៧៥០ មីល្លីម៉ែត្រ ផ្តល់កន្លែងអង្គុយធំទូលាយ សម្រាប់អ្នកដំណើរអង្គុយបានយ៉ាងស្រួល។
-សុវត្ថិភាពរចនាសម្ព័ន្ធល្អជាងគេ៖ រចនាសម្ព័ន្ធដែកថែបកម្លាំងខ្ពស់មានសមាមាត្រ ៧៥% ហើយធ្នឹមការពារទ្វារប្រើប្រាស់ដែកថែបកម្ដៅកម្លាំង ២០០០ មេហ្គាប៉ាស្កាល់ ដែលជាកម្លាំងខ្ពស់បំផុត ផ្តល់ការការពារដ៏រឹងមាំដល់គ្រួសារអ្នក។
*JOYEE S08៖ រថយន្ត SUV កូនកាត់ សម្របខ្លួនបានទាំងការធ្វើដំណើរប្រចាំថ្ងៃ និងផ្លូវឆ្ងាយ
រថយន្ត JOYEE S08 គឺជារថយន្តផលិតដំបូងគេដែលប្រើប្រាស់ប្រព័ន្ធ BMP ថាមពលកូនកាត់ (Super Hybrid) របស់ក្រុមហ៊ុនFAWCAR ហើយជា «រថយន្តលំដាប់កំពូល» នៅក្នុងចំណោមរថយន្ត SUV កូនកាត់កម្រិត A ដោយមាន «ភាពពិសេសតែមួយគត់បីក្នុងចំណោមរថយន្តកម្រិតដូចគ្នា» និង «កំណត់ត្រាល្អជាងគេប្រាំមួយក្នុងចំណោមរថយន្តកម្រិតដូចគ្នា»។
ភាពពិសេសតែមួយគត់បីក្នុងចំណោមរថយន្តកម្រិតដូចគ្នា រួមមាន៖
-រថយន្តបំពាក់ម៉ាស៊ីន Turbo 1.5TD និងប្រព័ន្ធបញ្ជូនថាមពលកូនកាត់ដែលមានប្រសិទ្ធភាពខ្ពស់។
-ជារថយន្តតែមួយគត់ក្នុងចំណោមរថយន្តកម្រិតដូចគ្នាដែលទទួលបានពានរង្វាន់ «វេទិការថយន្តកូនកាត់ល្អបំផុតទាំង១០» «ម៉ាស៊ីនល្អបំផុតទាំង១០» «រចនាសម្ព័ន្ធល្អបំផុតទាំង១០» និង «តួរថយន្តល្អបំផុតទាំង១០» របស់ប្រទេសចិន ដែលបង្ហាញពីគុណភាពដ៏ល្អប្រសើរ។
-ការប្រើប្រាស់សម្ភារៈជីវសាស្ត្រដែលមិនប៉ះពាល់ដល់បរិស្ថាន និងស្បែកគ្របកៅអី ដែលគ្មានក្លិន ផ្តល់ផាសុខភាពល្អជាងមុន។
*កំណត់ត្រាល្អជាងគេប្រាំមួយក្នុងចំណោមរថយន្តកម្រិតដូចគ្នា រួមមាន៖
-ចម្ងាយបើកបរសរុបល្អជាងគេ៖ ចម្ងាយបើកបរសរុបអាចឈានដល់ ១៥០០ គីឡូម៉ែត្រ ហើយចម្ងាយបើកបរថាមពលថ្មសុទ្ធ ២០០ គីឡូម៉ែត្រ ដែលមិនបារម្ភចំពោះការធ្វើដំណើរឆ្លងខេត្ត។
-ការប្រើប្រាស់ថាមពលសរុបល្អជាងគេ៖ ប្រើប្រាស់ថាមពល ១១.៩គីឡូវ៉ាត់-ម៉ោងក្នុងមួយរយគីឡូម៉ែត្រ និងប្រើប្រាស់ប្រេង ៣.៩ លីត្រក្នុងមួយរយគីឡូម៉ែត្រ។
-សមត្ថភាពបង្កើនល្បឿនល្អជាងគេ៖ បង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៦.៩ វិនាទី និងល្បឿនអតិបរមា ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។
-ល្បឿនសាកថ្មល្អជាងគេ៖ បំពាក់ស្តង់ដារទាំងការសាកថ្មលឿន និងយឺត អត្រាសាកថ្មលឿន 2C អាចសាកថ្មបាន ២០ នាទី ដូចពេលផឹកកាហ្វេមួយពែងរួចការសាកថ្មនឹងពេញ។
-ទំហំកន្លែងអង្គុយល្អជាងគេ៖ ទំហំបណ្តោយ ៣៣០០ មិល្លីម៉ែត្រ ទំហំកន្លែងដាក់ឥវ៉ាន់ ៥៩០ លីត្រ អាចផ្ទុកឥវ៉ាន់គ្រួសារទាំងមូលបាន។
-សុវត្ថិភាពរចនាសម្ព័ន្ធល្អជាងគេ៖ ដែកថែបកម្លាំងខ្ពស់មានសមាមាត្រ ៧៥% ដែកថែបកម្ដៅមានសមាមាត្រ ២៥% កម្លាំងរចនាសម្ព័ន្ធល្អបំផុតក្នុងចំណោមរថយន្តកម្រិតដូចគ្នា។
*ការធ្វើតេស្តឆ្លងព្រំដែនចម្ងាយ ១៥០០គីឡូម៉ែត្រ៖ ផ្ទៀងផ្ទាត់សមត្ថភាពក្នុងស្ថានភាពជាក់ស្តែង
ដើម្បីផ្ទៀងផ្ទាត់សមត្ថភាពសម្របខ្លួនទៅនឹងលក្ខខណ្ឌក្នុងស្រុក និងភាពជឿជាក់នៃផលិតផល រថយន្ត JOYEE S04 និង JOYEE S08 បានបញ្ចប់ការធ្វើតេស្តបើកបរឆ្លងប្រទេសចម្ងាយ ១៥០០ គីឡូម៉ែត្រ ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ មកកាន់រាជធានីភ្នំពេញនៃព្រះរាជាណាចក្រ កម្ពុជា។ រថយន្ត JOYEE S04 ផ្តោតលើការបើកបរក្នុងទីក្រុង និងតំបន់ជាយក្រុង ដើម្បីសាកល្បងប្រសិទ្ធភាពប្រើប្រាស់ថាមពល និងភាពស្រួលក្នុងការបើកបរ រីឯរថយន្ត JOYEE S08 វិញបានបើកបរក្នុងស្ថានភាពផ្លូវឆ្ងាយស្មុគស្មាញឆ្លងប្រទេស ដើម្បីសាកល្បងចម្ងាយបើកបរយូរអង្វែង និងគុណភាពប្រើប្រាស់បានយូរ។ រថយន្តទាំងពីរបានឆ្លងកាត់ការសាកល្បងយ៉ាងខ្លាំងក្លាដោយជោគជ័យ ដោយទិន្នន័យជាក់ស្តែងបានបញ្ជាក់ពីសមត្ថភាពពិតប្រាកដរបស់ម៉ាក់រថយន្តនេះ។
*ពីរាជធានីភ្នំពេញ ឆ្ពោះទៅទូទាំងប្រទេស
តំណាងក្រុមហ៊ុន ជាង ស៊ីន អូតូ ដែលជាដៃគូយុទ្ធសាស្ត្រក្នុងប្រទេសកម្ពុជារបស់ FAWCAR បានប្រកាសថា នឹងផ្តល់សេវាប្រឹក្សាយោបល់សាកល្បងបើកបរ ប្រគល់រថយន្ត និងសេវាកម្មក្រោយការលក់យ៉ាងពេញលេញ។ ក្រុមហ៊ុនក៏នឹងបណ្តុះបណ្តាលបុគ្គលិកបច្ចេកទេសជាប្រចាំ ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម និងធានាឱ្យអ្នកប្រើប្រាស់អាចប្រើប្រាស់រថយន្តបានដោយភាពជឿជាក់ក្នុងរយៈពេលវែង។
FAWCAR ឆ្លងកាត់ការអភិវឌ្ឍន៍រយៈពេលជាង៧០ ឆ្នាំ ហើយចំនួនរថយន្តដែលបានលក់នៅទូទាំងពិភពលោកបានលើសពី ៦៥លានគ្រឿង។ហើយរថយន្តម៉ាក JOYEE ទាំងពីរម៉ូឌែលខាងលើបានដាក់លក់ដោយជោគជ័យក្នុងទីផ្សារប្រទេសកម្ពុជា គឺជាសញ្ញាបញ្ជាក់ថា FAWCAR បានចូលទីផ្សារកម្ពុជាជាផ្លូវការ។
នៅពេលអនាគត FAWCAR នឹងបន្តសហការជាមួយដៃគូក្នុងប្រទេសកម្ពុជា ពង្រីកបណ្តាញលក់ និងសេវាកម្ម និងចូលរួមជំរុញការអភិវឌ្ឍការធ្វើដំណើរបែបបៃតងនៅប្រទេសកម្ពុជា៕



