FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Salah ស៊ុតបាន ២គ្រាប់ដំបូង ក្នុងថ្ងៃបង្ហាញខ្លួនលើកទី៣ ក្នុងក្លិបថ្មី Trabzonspor នៃលីគកំពូលតួកគីយ៉េ

24-08-2026 09:33

(បរទេស)៖ Mohamed Salah អតីតខ្សែប្រយុទ្ធហង្សក្រហម Liverpool រកបាន ២គ្រាប់ជ័យជម្នះម្នាក់ឯង រួមចំណែកជួយក្លិបថ្មី Trabzonspor នៅពេលយកឈ្នះ Istanbul Basaksehir ២-១ នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។

វាជាការបង្ហាញខ្លួនលើកទី២ ក្នុងលីគកំពូល Super Lig 2026-27 និងរកបាន ២គ្រាប់បើកឆាកទៀតផង ក្នុងនាមកីឡាករគ្មានតម្លៃផ្ទេរពីក្លិបអង់គ្លេស Liverpool នារដូវក្តៅនេះ ក្រោយស៊ុតបាន ២៥៧គ្រាប់នៃរយៈពេល ៩ឆ្នាំ។

ប្រធានក្រុមជម្រើសជាតិអេហ្ស៊ីប វ័យ ៣៤ឆ្នាំ Salah បានសម្រេចចិត្តបោះបង់ការផ្ទេរទៅលីគកំពូលអារ៉ាប៊ីសាអូឌីត ដោយជំនួសវិញលេងនៅទឹកដីអឺរ៉ុប នៃប្រទេសតួកគីយ៉េ ដោយបានចុះកិច្ចសន្យារយៈពេល ២ឆ្នាំ និងទទួលបានថ្លៃពលកម្ម ២៨០,០០០ផោនក្នុង ១សប្តាហ៍។

Salah បានផ្តើមលេងក្នុងនាមកីឡាករបម្រុងនៅក្លិបថ្មី Trabzonspor ពេលលេងទល់នឹង Kasimpasa កាលសប្តាហ៍មុន ក្រោយចូលលេងដំបូងនៃវគ្គជម្រុះពានលំដាប់ទី២ អឺរ៉ុប UEFA Europa League ជើងទី១ ដោយបានចាញ់ Ferencvaros៕