FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា ដណ្ដើមបានមេដាយ ៣៥គ្រឿង ពីការចូលរួមលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាហាប់គីដូ ជើងឯកអាស៊ី នៅហុងកុង

17-08-2026 11:18

(ភ្នំពេញ)៖ ក្រុមកីឡាហាប់គីដូកម្ពុជា បានសម្រេចសមិទ្ធផលដ៏គាប់ប្រសើរ ក្នុងការចូលរួមលើកដំបូង នៃការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៦ នៅទីក្រុងហុងកុង នាចុងសប្ដាហ៍កន្លងទៅ ដោយដណ្ដើមបានមេដាយសរុប ៣៥គ្រឿង រួមមានមេដាយមាស ១២ ប្រាក់ ៩ និងសំរឹទ្ធ ១៤គ្រឿង។

នេះគឺជាលើកដំបូងហើយ ដែលក្រុមកីឡាហាប់គីដូកម្ពុជា បានចូលរួមការប្រកួតជើងឯកអាស៊ី តែជាលើកទី៣ សម្រាប់ការបង្ហាញវត្តមានលើឆាកអន្ដរជាតិ បន្ទាប់ពីការប្រកួតជើងឯកពិភពលោក និងជើងឯកអាស៊ីអាគ្នេយ៍ នាពេលកន្លងមក។

សមិទ្ធផលនេះផ្ដើមចេញពីការរួមគ្នាជាធ្លុងមួយ រវាងថ្នាក់ដឹកនាំសហព័ន្ធ និងកីឡាករ-កីឡាការិនីកម្ពុជា ដែលបានលះបង់ ទាំងពេលវេលា និងធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមការប្រកួតលើឆាកអន្ដរជាតិ រហូតដណ្ដើមបានមេដាយ និងកិត្តិយសជូនជាតិមាតុភូមិ។

គួរដឹងថា បេសកកម្មខាងលើ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិករបស់ខ្លួនសរុប ១៨នាក់ចូលរួមការប្រកួតជើងឯកអាស៊ី ដែលហុងកុងទទួលធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៣-១៧ ខែសីហា ឆ្នាំ២០២៦៕