Ronaldo ទម្លាយថា «វាអាចជាឆ្នាំចុងក្រោយសម្រាប់ខ្ញុំ មុនពេលចូលនិវត្តន៍»
17-08-2026 10:39
(បរទេស)៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហើបថា «វាអាចជាឆ្នាំចុងក្រោយរបស់ខ្ញុំ» ដែលអាចចូលនិវត្តន៍ពីបាល់ទាត់ជាផ្លូវការ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ មានវ័យជាង ៤១ឆ្នាំហើយនាពេលនេះ ដោយបានឈ្នះពានធំដំបូងជាមួយបច្ចុខែលផងដែរ គឺពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំង។
ការប្រលយពីផែនការព្យួរស្បែកជើងបាល់ទាត់នៅលើជញ្ជាំងនាពេលនេះ បន្ទាប់ពី Ronaldo បានរៀបអាពាហ៍ពិពាហ៍ជាផ្លូវការកាលពីថ្ងៃអង្គារ ជាមួយភរិយាសញ្ជាតិអាហ្សង់ទីន Georgina Rodriguez។
Ronaldo ដែលឈ្នះពានបាល់មាស Ballon dÓr បាន ៥លើក រួមទាំងពានអឺរ៉ុប UEFA Champions League បាន ៥ដងផងដែរនោះ បានឈ្នះពានលីគទាំងការប្រកបអាជីពនៅអង់គ្លេស អេស្ប៉ាញ អ៉ីតាលី និងអារ៉ាប៊ីសាអូឌីត ដែលរកបានគ្រាប់បាល់ច្រើនជាងគេលើលោក។
រូបលោកនៅសល់កិច្ចសន្យាចាស់ ១ឆ្នាំទៀតជាមួយ Al-Nassr ដែល Ronaldo ចូលរួមមានរយៈពេលជិត ៤ឆ្នាំមកហើយ។
Ronaldo បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ Vogue នៅថ្ងៃរៀបការរបស់លោកថា «នេះវាអាចជាឆ្នាំចុងក្រោយសម្រាប់ខ្ញុំនៅបាល់ទាត់ មុនចាកឆ្ងាយពីអ្នកគាំទ្រ។ ខ្ញុំមានផែនការទៅថ្ងៃអនាគតរួចហើយ»៕
