FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជើងឯកវាយស៊ីអាសីអាគ្នេយ៍ ឆ្នាំ២០២៦ ចាប់ផ្ដើមការប្រកួត ខណៈក្រុមម្ចាស់ផ្ទះកម្ពុជា ប្ដេជ្ញាធ្វើឲ្យបានកាន់តែល្អជាងមុន

15-08-2026 17:35

(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្ដើមការប្រកួតជាផ្លូវការហើយ នៅថ្ងៃទី១៥ ខែសីហានេះ ដោយមានអត្តពលិក ៧ប្រទេសចូលរួម គឺមានកម្ពុជា វៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងទីម័រខាងកើត។

លោក កែវ រស់ អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានឲ្យដឹងថា ការប្រកួតនេះធ្វើឡើងរយៈពេល ១សប្ដាហ៍ពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែសីហា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយអនុញ្ញាតឲ្យទស្សនិកជនចូលរួមទស្សនាដោយសេរី។ ចំពោះវិញ្ញាសាប្រកួត គឺមានការប្រកួតកត្តជនបុរស-នារី, វាយគូបុរស-នារី និងវាយគូនចម្រុះបុរស-នារី។

ក្នុងនាមម្ចាស់ផ្ទះលោកថា ក្រុមកីឡាករ-កីឡាការិនីបានហ្វឹកហាត់ និងត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ការប្រកួតប្រចាំតំបន់នេះ ជាមួយការប្ដេជ្ញាខំប្រឹងធ្វើឲ្យបានល្អ ជាពិសេសរក្សាឲ្យបាននូវកំណត់ត្រាចាស់ ឬធ្វើឲ្យបានលទ្ធផលកាន់តែល្អប្រសើរជាងការប្រកួត ២លើកកន្លងមក ដ្បិតកាលពីឆ្នាំ២០២៥ កម្ពុជាដណ្ដើមបានមេដាយសរុប ២៨គ្រឿង (មាស ៥ ប្រាក់ ១២ និងសំរឹទ្ធ ១១)៕