ក្លិបនៅ Premier League ចាយអស់ជាង ១ពាន់លានដុល្លារ ដើម្បីទិញកីឡាករ មុនពេលទីផ្សារបិទទ្វារដើមខែក្រោយ
03-08-2026 16:16
(បរទេស)៖ បណ្តាក្លិបនានាដែលលេងនៅក្របខណ្ឌលីគកំពូល Premier League របស់អង់គ្លេសបានចាយអស់ ជាង ១ពាន់លានដុល្លារសហរដ្ឋអាមេរិកហើយគិតត្រឹមថ្ងៃចន្ទ ទី០៣ ខែសីហានេះ ដើម្បីទិញកីឡាករថ្មីចូល ដ្បិតទីផ្សារទិញ-ដូរបិទទ្វារវិញនៅដើមខែក្រោយ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្នុងចំណោមទាំង ២០ក្លិបនោះ មានតែ ៣ក្លិបប៉ុណ្ណោះបានជះលុយច្រើន ជាងគេដោយរួមមាន Chelsea, Manchester City និង Tottenham Hotspur ដោយបាននាំចូលសមាជិកថ្មីមានតម្លៃ ជាង ១០០លានផោនដូចគ្នា។
តួយ៉ាង Sandro Tonali បានផ្ទេរចូល Spurs ក្នុងតម្លៃ ១០០លានផោន គ្រាដែល Elliot Anderson ផ្ទេរចូល Man City ក្នុងតម្លៃ ១១៦លានផោន និង Morgan Rogers ផ្លាស់ចេញពី Aston Villa ផ្ទេរចូល Chelsea ក្នុងតម្លៃបំបែកកំណត់ត្រាក្លិបចំនួន ១១៧លានផោន។
ទោះជាយ៉ាងណា ការផ្ទេរនៅតែបន្ត និងធ្វើឡើងទម្រាំដល់ថ្ងៃបិទទីផ្សារ ដ្បិតកំណត់ត្រាចាស់កាលពីរដូវរងានាអំឡុងខែ មករា ឆ្នាំ២០២៦ មានទឹកប្រាក់សរុបប្រមាណ ២.២ពាន់លានអឺរ៉ូឯណោះ៕
