FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខ្សែការពារ Stones ចាកចេញពី Man City ទៅចូលរួមជាមួយ Inter ដោយគ្មានតម្លៃផ្ទេរ

31-07-2026 09:56

(បរទេស)៖ ខ្សែការពារអង់គ្លេស John Stones បានផ្លាស់ទៅចូលរួមជាមួយក្រុមជើងឯកលីគអ៉ីតាលី គឺ Inter Milan និងបានចុះកិច្ចសន្យា ២ឆ្នាំផងដែរ ក្រោយផុតកិច្ចសន្យាជាមួយក្លិបក្នុងស្រុក Manchester City រួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ខ្សែការពារស្លាបឆ្វេង វ័យ ៣២ឆ្នាំរូបនេះ បានផុតកិច្ចសន្យានៅកីឡដ្ឋាន Etihad នៅបំណាច់រដូវកាលមុន ឆ្នាំ២០២៥-២៦ ជាទីដែលរូបគេចំណាយពេល ១០ឆ្នាំដ៏ជោគជ័យនៅក្របខណ្ឌ Premier League មួយនេះ។

Stones ដែលបានចូលលេងក្នុងក្រុមធំតោកំណាចអង់គ្លេសចាប់ពីឆ្នាំ២០១៤ មក ក៏ទទួលបានការចាប់អារម្មណ៍ពីក្លិបធំៗ នៅអឺរ៉ុប ជាពិសេសគូប្រជែងក្នុងលីគ តោខៀវ Chelsea និងសេះបង្កង់ Juventus ដែលចុងក្រោយ រូបគេសម្រេចចិត្តជ្រើសរើស Inter តែម្តង។

មុនពេលចាកចេញពីទឹកដីអង់គ្លេស John Stones ជាអតីតខ្សែការពារដែលក្រុមមេឃខៀវ City ទិញពីក្លិប Everton ក្នុងតម្លៃ ៤៧.៥លានផោនកាលឆ្នាំ២០១៦ ដោយបានលេងសរុបមានដល់ទៅ ២៩៥លើក និងរកបាន ១៩គ្រាប់ទៀតផង។

លើសពីនេះទៀត រូបគេក៏ជាសមាជិកដែលបានរួមចំណែកជួយអង់គ្លេស ដណ្តើមបានលេខ៣ នៅ World Cup 2026 និងបានចូលលេងផងដែរ ពេលតោកំណាចវាយបកឈ្នះន័រវេស ២-១ មុនចាញ់វគ្គ ៤ក្រុមក្រោមថ្វីជើងអាហ្សង់ទីន៕