ផ្លូវការ! Zidane ត្រូវបានប្រកាសតែងតាំងគ្រូបង្វឹកថ្មីរបស់មាន់គកបារាំង ក្រោមកិច្ចសន្យាចប់ World Cup 2030
28-07-2026 16:31
(ប៉ារីស)៖ លោក Zinedine Zidane ត្រូវបានប្រកាសតែងតាំងជាគ្រូបង្វឹកថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិមាន់គកបារាំង ដើម្បីជំនួសតំណែងលោក Didier Deschamps ដែលបានលាឈប់ ក្រោមកិច្ចសន្យារហូតចប់ FIFA World Cup 2030។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះជាការឈានជើងចូលប្រឡូក ក្នុងការចូលដឹកនាំក្រុមជម្រើសជាតិជាលើកដំបូងសម្រាប់បុរសវ័យ ៥៤ឆ្នាំ និងក្រោយពេលទំនេរពីការងារតាំងពីឆ្នាំ២០២១ ក្រោយលាឈប់ដឹកនាំក្លិប Real Madrid ជាលើកទី២ រួចមក។
អតីតប្រធានក្រុមដែលបានរួមចំណែកជួយបារាំង ឈ្នះជើងឯក World Cup 1998 និងរងជើងឯកម្តងទៀតកាលឆ្នាំ២០០៦ ត្រូវបានគេចាត់ទុកថា ជាកំពូលខ្សែប្រយុទ្ធ និងបានដឹកនាំក្លិបអាជីពដំបូង Real Madrid ដណ្តើមបានជើងឯក ពានរង្វាន់លីគអឺរ៉ុប UEFA Champions League ៣សម័យកាលជាប់ៗគ្នា ពុំមានគ្រូបង្វឹកណាធ្វើដូចឡើយ។
លោក Deschamps ដែលបានលាឈប់ ក្រោយផុតកិច្ចសន្យាផងនោះ ជាគ្រូបង្វឹកដឹកនាំបារាំងយូរបំផុត ក្នុងរយៈពេល ១៤ឆ្នាំ ក្រោយពេលក្រុមមាន់គកមួយនេះបានចាញ់អេស្ប៉ាញ ០-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2026 និងចាញ់អង់គ្លេស ៤-៦ ទៀតផង ក្នុងការប្រកួតយកចំណាត់ថ្នាក់លេខ៣៕
