ហត់ម៉េស! អ៉ីតាលី នៅតែរកគ្រូបង្វឹកថ្មីមិនទាន់បាន ដ្បិត Pirlo មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនភ្នាល់
28-07-2026 09:54
(បរទេស)៖ គ្រូបង្វឹក Andrea Pirlo ដែលខិតជិតក្លាយជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិអ៉ីតាលីទៅហើយ នោះ ប៉ុន្តែត្រូវបានប្រេះឆាទៅវិញ នៅពេលស៊ើបដឹងថា រូបលោកមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនភ្នាល់របស់រុស្ស៊ីនាពេល កន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះមានន័យថា អតីតក្រុមខ្លាំងនៅអឺរ៉ុប និងជាម្ចាស់ជើងឯក World Cup ៤សម័យនៅបន្តខ្វះគ្រូបង្វឹកបង្គោលដដែល ដើម្បីជំនួសតំណែងលោក Gennaro Gattuso ដែលបានលាឈប់កាលពីខែឧសភា ឆ្នាំ២០២៥ ដោយសារដឹកបរាជ័យពីកៅអីលេង World Cup ៣លើកជាប់ៗគ្នា។
Pirlo វ័យ ៤៧ឆ្នាំ អតីតខ្សែបម្រើឆ្នើម និងជាសមាជិកឈ្នះជើងឯក World Cup 2006 នៅអាល្លឺម៉ង់នោះ បច្ចុប្បន្នកំពុង ដឹកនាំក្លិបអាជីព Dubai United នៅលីគកំពូលអារ៉ាប់រួម (UAE)។ រូបលោកជាបេក្ខភាពនាំមុខគេ ក្រោយការបដិសេធពីសំណាក់គ្រូបង្វឹក Carlo Ancelotti និង Pep Guardiola មកនោះ។
ទោះជាយ៉ាងណា សហព័ន្ធបាល់ទាត់អាសូរីអ៉ីតាលី FIGC បានប្រកាសថា នឹងមិនតែងតាំងលោក Pirlo ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេឡើយ ក្រោយពីការរិះគន់ និងបានរកឃើញថា លោក Pirlo មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនភ្នាល់របស់រុស្ស៊ី (russian betting firm links)៕
