អតិថិជនអាចសន្សំសំចៃកាន់តែច្រើននៅផ្សារទំនើប ឡាក់គី ជាមួយកម្មវិធី «ធានាតម្លៃ» ដែលបន្តរហូតដល់ ៣ខែ
18-07-2026 10:15
(ភ្នំពេញ)៖ ស្របពេលដែលការគ្រប់គ្រងថវិកាក្នុងគ្រួសារកាន់តែមានសារៈសំខាន់ ផ្សារទំនើប ឡាក់គី Lucky Supermarket ដែលជាផ្សារខ្មែរឈានមុខគេក្នុងវិស័យលក់រាយនៅកម្ពុជា បានប្រកាសបន្តពង្រឹងយុទ្ធនាការដ៏លេចធ្លោរបស់ខ្លួនគឺ «ធានាតម្លៃ» ឬ «Lower Prices That Last (LPTL)»។
គំនិតផ្តួចផ្តើមនេះ ធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រចំនួន ៣ធំៗ ដើម្បីផ្តល់ជូននូវតម្លៃ និងបទពិសោធទិញទំនិញដ៏អស្ចារ្យជូនដល់អតិថិជន៖
* ការសន្សំសំចៃខ្ពស់សម្រាប់ក្រុមគ្រួសារ៖ ជួយកាត់បន្ថយបន្ទុកចំណាយប្រចាំថ្ងៃរបស់គ្រួសារកម្ពុជាលើទំនិញប្រើប្រាស់ចាំបាច់ប្រកបដោយប្រសិទ្ធភាព។
* ការរក្សាតម្លៃទាបក្នុងរយៈពេលវែង៖ នេះមិនមែនជាកម្មវិធីបញ្ចុះតម្លៃក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរបស់ផ្សារទំនើប ឡាក់គី ក្នុងការរក្សាតម្លៃទំនិញឱ្យនៅទាបដដែលក្នុងរយៈពេលរហូតដល់ ៣ ខែ ដើម្បីជួយឱ្យអតិថិជនងាយស្រួលក្នុងការគ្រោងផែនការចំណាយ។
* ជម្រើសទំនិញសម្បូរបែបជាង ៩០ មុខ៖ អតិថិជនអាចរីករាយទិញទំនិញយ៉ាងសម្បូរបែប ដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ខ្ពស់លើគុណភាព ចាប់តាំងពីគ្រឿងទេស នំ មី អង្ករ រហូតដល់សម្ភារប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ។
ផ្សារទំនើប ឡាក់គី បានយល់ច្បាស់ពីតម្រូវការរបស់អតិថិជនក្នុងការទទួលបានទំនិញមានគុណភាពខ្ពស់ ក្នុងតម្លៃសមរម្យ។ នោះជាមូលហេតុដែលកម្មវិធី «ធានាតម្លៃ» ឬ «Lower Prices That Last (LPTL)» មិនត្រឹមតែជាការបញ្ចុះតម្លៃធម្មតានោះទេ ប៉ុន្តែវាគឺជាការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការឈរនៅក្បែរ និងផ្ដល់ជូនពិសេសសម្រាប់គ្រួសារកម្ពុជាគ្រប់រូប។
ផ្សារទំនើប ឡាក់គី សូមគោរពអញ្ជើញអតិថិជនទាំងអស់មកកាន់គ្រប់សាខាទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ ដើម្បីស្វែងរកទំនិញដែលមានស្លាកសញ្ញា «Lower Prices That Last (LPTL)» ឬ «កម្មវិធីធានាតម្លៃ» ដើម្បីទទួលបានបទពិសោធទិញទំនិញដែលចំណេញជាងមុន សន្សំសំចៃជាងមុន និងពោរពេញដោយទំនុកចិត្តខ្ពស់។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ ឬទំព័រហ្វេសប៊ុករបស់ ផ្សារទំនើប ឡាក់គី Lucky Supermarket។






