FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយមាស-ប្រាក់ ៧គ្រឿង ក្នុងព្រឹត្តិការណ៍ពិភពលោក នៅប៊ុលហ្គារី

13-07-2026 08:26

(ភ្នំពេញ)៖ ក្រុមម៉ូតូទឹកជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយសរុប ៧គ្រឿង រួមមានមេដាយមាស ៥ និងប្រាក់ ២ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក Jet Ski World Series ជុំទី១ ឆ្នាំ២០២៦ នៅប្រទេសប៊ុលហ្គារី ក្នុងនាមម្ចាស់ផ្ទះប្រចាំទ្វីបអឺរ៉ុប ចាប់ពីថ្ងៃទី០៨-១២ ខែកក្កដា។

សមិទ្ធផលដ៏ត្រចះត្រង់ ដែលក្រុមម៉ូតូទឹកកម្ពុជាដណ្ដើមបានជូនជាតិមាតុភូមិខាងលើ រួមមានកីឡាករ សាលី អ៊ូមើត ដែលជាប្រធានប្រតិភូដឹកនាំ ដណ្ដើមបានមេដាយមាស ១ ព្រមទាំងសិស្សប្អូន កៃ វ៉ាន់ស៊ីដែន ដណ្ដើមបានមេដាយមាស ២គ្រឿងម្នាក់ឯង, កីឡាករ មុីន អូស្មាន់ ឈ្នះមេដាយមាស ១, ទៀត សាលេះ ឈ្នះមេដាយមាស១, និងកីឡាករ មីន មូសស្តាន់ ឈ្នះមេដាយប្រាក់ ១។

គួរដឹងថា ព្រឹត្តិការណ៍ Jet Ski World Series នឹងធ្វើឡើង ៣ទ្វីបស្រដៀងឆ្នាំមុនៗដែរ។ សម្រាប់ជុំទី២ នឹងធ្វើឡើងនៅទ្វីបអាមេរិក ដោយសហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី០៨-១១ ខែតុលា មុនបន្ដការប្រកួតជុំទី៣ នៅទ្វីបអាស៊ី ដែលថៃនឹងធ្វើម្ចាស់ផ្ទះ នាថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០២៧ ខាងមុខ៕