អតីតគ្រូបង្វឹកក្លិប Spurs លោក Postecoglou ទៅដឹកនាំក្លិប Al-Nassr ដែលមាន Ronaldo នៅទីនោះ
04-07-2026 10:23
(បរទេស)៖ លោក Ange Postecoglou អតីតអ្នកចាត់ការទូទៅក្លិបបាល់ទាត់ Tottenham Hotspur ត្រូវបានតែងតាំង ដឹកនាំក្រុម Al-Nassr លេងក្នុងលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ដោយមានខ្សែប្រយុទ្ធ Cristiano Ronaldo នៅទីនោះផងដែរ។
Al-Nassr ដែលមានមូលដ្ឋានស្ថិតនៅទីក្រុង Riyadh និងមានប្រធានក្រុម Ronaldo ផងនោះ ដណ្តើមបានជើងឯក Saudi Pro League កាលពីខែឧសភា ឆ្នាំ២០២៦ និងជាលើកដំបូងរបស់ប្រធានក្រុមបច្ចខែលព័រទុយហ្គាល់ទៀតផង។
បុរសវ័យ ៦០ឆ្នាំ ជនជាតិដើមក្រិច ដែលបានកើតនៅប្រទេសអូស្រ្តាលីនោះ បានព្រមព្រៀងចុះកិច្ចសន្យាដឹកនាំ Al-Nassr រយៈពេល ២ឆ្នាំ តពីគ្រូបង្វឹកចាស់ វ័យ ៧១ឆ្នាំលោក Jorge Jesus ដែលបានលាឈប់កាលពីបិទរដូវកាលមុន រួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
លោក Ange Postecoglou បានចំណាយពេលដឹកនាំ Spurs ចាប់ពីខែមិថុនា ឆ្នាំ២០២៣ ដល់ខែមិថុនាដដែល ឆ្នាំ២០២៥ ដោយត្រូវបានដកចេញពីតួនាទីធំនេះ បន្ទាប់ពីរួមចំណែកជួយមាន់ខ្នាយមាសដណ្តើមបានជើងឯកពាន កម្រិតទី២ អឺរ៉ុប UEFA Europa League រួចមក។
ក្រោយទំនេរពីការងារបង្វឹកតាំងពីខែតុលា ឆ្នាំ២០២៥ លោក Postecoglou បានធ្វើជាពិធីករ និងវិភាគបាល់ទាត់នៅឯស្ថានីយ៍ទូរទស្សន៍ ITV នៅអំឡុង World Cup 2026៕
