ហេតុអ្វីបានជារន្ធឡេវអាវស្ត្រីស្ថិតនៅខាងឆ្វេង ខណៈបុរសស្ថិតនៅខាងស្ដាំ
30-10-2025 09:56
(បរទេស)៖ បើអ្នកធ្លាប់ចែករំលែកចំណេះដឹងពីទូរទឹកកក ឬទូអាវជាមួយដៃគូរបស់អ្នក អ្នកប្រហែលជាអ្នកបានសង្កេតឃើញអ្វីមួយចម្លែក នៅលើអាវស្ត្រី ពោលគឺរន្ធឡេងអាវស្ត្រីស្ថិតនៅខាងឆ្វេង ខណៈដែលនៅលើអាវបុរស វាដាក់នៅខាងស្ដាំ។ វាជាចំណុចផ្សេងគ្នាតូចៗដែលមនុស្សភាគច្រើនមិនសូវបានគិតដល់ទេ ប៉ុន្តែព័ត៌មានតូចមួយនេះផ្ទុកន័យនិងប្រវត្តិសាស្ត្រច្រើនសន្ធឹកសន្ធាប់។
នៅក្នុងសតវត្សទី១៨ និងទី១៩ ការរចនាសម្លៀកបំពាក់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធនឹងថ្នាក់សង្គម។ ស្ត្រីដែលមានទ្រព្យសម្បត្តិមិនសូវស្លៀកពាក់ដោយខ្លួនឯងទេ ហើយពួកនាងមានអ្នកជួយស្លៀកខោអាវឲ្យ ឬអ្នកបម្រើផ្ទាល់ខ្លួន។ ពីព្រោះអ្នកបម្រើភាគច្រើនប្រើដៃស្ដាំ វាងាយស្រួលសម្រាប់ពួកគេបើរន្ធឡេវ ដូច្នេះត្រូវបានដាក់នៅខាងឆ្វេងនៃសម្លៀកបំពាក់ ដើម្បីឲ្យពួកគេអាចបិទឡេវអាវបានងាយជាងពេលឈរមុខម្ចាស់របស់ពួកគេ។ ដូច្នេះ ការរចនានោះមិនមែនធ្វើឡើងសម្រាប់ស្ត្រីដែលពាក់វាទេ ប៉ុន្តែធ្វើឡើងសម្រាប់អ្នកដែលជួយស្លៀកឱ្យនាង។ អ្វីដែលចាប់ផ្តើមជាជម្រើសប្រកបដោយប្រយោជន៍ មកទល់បច្ចុប្បន្នបានក្លាយជាប្រពៃណីមួយជាបន្តបន្ទាប់។
សម្រាប់បុរសវិញ ភាគច្រើននៅស្តាំដៃ នឹងធ្វើឲ្យបុរសអាចដាក់រន្ធឡេវរបស់ខ្លួនបានងាយស្រួលជាង។ ដៃស្តាំអាចឆ្លងកាត់រាងកាយបានងាយស្រួល ដើម្បីរុញឡេវអាវចូលទៅក្នុងរន្ធនៅផ្នែកឆ្វេងនៃអាវ។ បុរស ជាពិសេសក្នុងរយៈពេលជាច្រើនសតវត្សរ៍មកនេះ ជាទូទៅតែងតែស្លៀកពាក់ដោយដោយខ្លួនឯង ដូច្នេះការរចនាអាវត្រូវបានធ្វើឡើងដើម្បីឲ្យសមស្របនឹងតម្រូវការនៃការស្លៀកផ្ទាល់ខ្លួន៕






