FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន ហាវេស សេនធ័រ (ខេមបូឌា)-HCC បានសម្ពោធការដាក់លក់ដ្រូនកសិកម្ម DJI សេរីថ្មី ៣ ម៉ូដែល ក្នុងទីផ្សារកម្ពុជាជាផ្លូវការ!

11-09-2025 17:32

(បាត់ដំបង)៖ ដ្រូនកសិកម្ម DJI សេរីទំនើប ៣ ម៉ូដែល នាំចូលដោយក្រុមហ៊ុន ហាវេស សេនធ័រ (ខេមបូឌា)-HCC សម្ពោធជាផ្លូវការហើយ! ដ្រូនកសិកម្ម DJI សេរីទំនើប ៣ម៉ូឌែល ត្រូវបាននាំចូលមកកម្ពុជា ដោយក្រុមហ៊ុន ហាវេស សេនធ័រ (ខេមបូឌា)-HCC បំពាក់ជាមួយមុខងារកាន់តែពិសេស និងអស្ចារ្យជាងមុន ដែលបំពាក់ជាមួយមុខងារកាន់តែពិសេស និងអស្ចារ្យជាងមុន ព្រមទាំងមានចំណុចនៃការវិវត្តន៍ថ្មី ទៅលើក្បាលបាញ់ ធុងព្រួស រ៉ាដា និងកាមេរ៉ា យ៉ាងល្អឥតខ្ចោះ។

ដ្រូនកសិកម្ម DJI ស៊េរីទំនើបរហូតដល់ទៅ ៣ម៉ូឌែលរួមមាន៖ DJI Agras T100 , DJI Agras T25P, DJI Agras T70P ដែលសុទ្ធតែជាដ្រូនកសិកម្ម មានសមត្ថភាពខ្លាំងក្នុងការជួយសម្រួលដល់វិស័យកសិកម្មតាមបែបទំនើបឱ្យកាន់តែប្រសើរ ដោយវាមានមុខងារយ៉ាងពិសេសក្នុងការបាញ់ថ្នាំ បាចជី និងត្រួតពិនិត្យចម្ការ និងបានបំពាក់បច្ចេកវិទ្យាចុងក្រោយ បាចសាយបានសព្វល្អ ប្រើប្រាស់ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាព និងជួយបង្កើនទិន្នផលខ្ពស់ជាងមុន ព្រមទាំងអាចរកចំណូលបន្ថែមទៀតផង។

ថ្លែងនៅក្នុងឱកាសនៃកម្មវិធីសម្ពោធការនាំចូល នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ ក្នុងទឹកដីខេត្តបាត់ដំបង ដែលជាខេត្តល្បីរន្ទឺលើផ្នែកកសិកម្ម លោកស្រី ហេង ណាំមុយ នាយិកាប្រតិបត្តិ នៃក្រុមហ៊ុន ហាវេស សេនធ័រ (ខេមបូឌា)-HCC បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ ជាថ្ងៃដ៏វិសេសវិសាល និងជាថ្ងៃដ៏ល្អ សម្ពោធជាមួយប្រលានយន្ដហោះថ្មី យើងសូមអបអរទាំងអស់គ្នា ជាមួយនឹងការសម្ពោធដ្រូនកសិកម្មម៉ូឌែលថ្មី។ ជាក្ដីរីករាយយ៉ាងខ្លាំង ដែលយើងបានចរចាបានសម្រេចជាមួយរោងចក្រ ដោយសម្រួលធ្វើឱ្យតម្លៃលក់ជូនអតិថិជនកាន់តែប្រសើរ និងធូរជាងមុខ»

លោកស្រី បានបន្តថា៖ «ជំហានបន្ទាប់ ក្រុមហ៊ុន នឹងខិតខំប្រឹងប្រែងសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីមានលទ្ធភាពសុំរួចពន្ធដូចជា ត្រាក់ទ័រផងដែរ។ ហើយឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអបអរ និង ប្រកាសជាផ្លូវការនូវការនាំចូលផលិតផលថ្មីមួយទៀតគឺ ចង្កូតបើកអូតូ (Auto-Steering) ដែលជាបច្ចេកវិទ្យាដ៏ទំនើប។ ឧបករណ៍នេះ អាចបំពាក់បានលើត្រាក់ទ័រគ្រប់ប្រភេទ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរជាងមុន។ បច្ចេកវិទ្យាថ្មីនេះ នឹងជួយសន្សំពេលវេលា ព្រមទាំងចំណេញប្រេងឥន្ធនៈបានច្រើន ធ្វើឱ្យការប្រើប្រាស់ឧបករណ៍នានាលើត្រាក់ទ័រដំណើរការកាន់តែល្អ»។

លោកស្រី ហេង ណាំមុយ នាយិកាប្រតិបត្តិ នៃក្រុមហ៊ុន ហាវេស សេនធ័រ (ខេមបូឌា)-HCC បានសន្យាថា ក្រុមហ៊ុន នឹងស្វះស្វែងរកបច្ចេកវិទ្យាថ្មីៗ ដើម្បីកាត់បន្ថយថ្លៃដើម បង្កើនទិន្នផល និង សូមអំពាវនាវដល់កសិករឱ្យចូលរួមសហគមន៍ទំនើប ដើម្បីការពារតម្លៃផលិតកម្មដែលបានផលិត។ ជាពិសេស ក្រុមហ៊ុមនឹងប្ដេជ្ញាចិត្តពង្រឹងសេវាកម្មផ្នែកបម្រើអតិថិជនឱ្យកាន់តែល្អប្រសើរជាងមុន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏កំពុងតែស្វែងរកដៃគូសហការចែកចាយ និងលក់ដ្រូនកសិកម្ម DJI បន្ដគ្រប់បណ្ដាខេត្តក្រុងផងដែរ។

បន្ថែមពីនោះ លោក Joeco Chen ប្រធានផ្នែកលក់ប្រចាំតំបន់នៃរោងចក្រ DJI ក៏បានផ្ដល់កិត្តិយសថ្លែងនៅក្នុងកម្មវិធីនេះផងដែរថា៖ «ខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់។ ភាពរំភើបនេះ កើតចេញពីរឿងចំនួន២យ៉ាង៖ ទី១ ភាពសាមញ្ញ និងការខិតខំរបស់កសិករខ្មែរ ជាផ្នែកមួយជួយជម្រុញទឹកចិត្តខ្ញុំយ៉ាងខ្លាំង។ ពួកគាត់ គឺជាមនុស្សដែលខិតខំ ឧស្សាហ៍ព្យាយាម និងបង្កើតជីវិតដ៏រីករាយដោយដៃរបស់ពួកគាត់ផ្ទាល់។ ទី២ ខ្ញុំមានអារម្មណ៍ថា កសិករនៅទីនេះ ពួកគាត់ចូលចិត្តផលិតផលរបស់យើងណាស់ ព្រោះដ្រូនកសិកម្ម DJI របស់យើង អាចផ្តល់ភាពងាយស្រួលដល់ពួកគាត់ បង្កើនប្រសិទ្ធភាពការងារ និង អាចកាត់បន្ថយបន្ទុករបស់ពួកគាត់ «ប្រឈមមុខនឹងការធ្វើការហត់នឿយយូរម៉ោង និង នៅក្រោមកម្ដៅព្រះអាទិត្យ»

ប្រធានផ្នែកលក់ប្រចាំតំបន់នៃរោងចក្រ DJI បានបន្តថា៖ «ខ្ញុំមានអារម្មណ៍រំភើបណាស់ ដែលអាចជាចំណែកមួយចូលរួមសម្រាលបន្ទុកនៃភាពហត់នឿយរបស់ពួកគាត់។ ទីផ្សារកសិកម្មរបស់កម្ពុជា មានសក្ដានុពលធំសម្រាប់ការអភិវឌ្ឍ។ ក្នុងនោះ មានដូចជា អង្ករ កៅស៊ូ ស្វាយ ស្វាយចន្ទី ពោត និងដំណាំផ្សេងៗច្រើនប្រភេទទៀត។ ហើយជាពិសេស ដំណាំស្រូវ មានផ្ទៃដីធំជាងគេ។ មិនតែប៉ុណ្ណោះ ខេត្តជុំវិញបឹងទន្លេសាប គឺជាតំបន់ដាំដុះស្រូវដ៏សំខាន់ រួមទាំងខេត្តបាត់ដំបង ដែលយើងកំពុងតែរៀបចំកម្មវិធីសម្ពោធនេះផងដែរ»។

លោក Joeco Chen ជឿជាក់ថា ទីផ្សារកសិកម្មកម្ពុជា និងដ្រូនកសិកម្ម DJI ពិតជាបានផ្សារភ្ជាប់គ្នា ព្រមទាំងបានផ្តល់ផលប្រយោជន៍ទៅវិញទៅ ជាមួយនឹងការផ្គត់ផ្គង់តម្រូវការឱ្យគ្នាយ៉ាងល្អឥតខ្ចោះ ព្រមជាមួយនឹងតម្លៃយ៉ាងពិសេសផងដែរ។ ប្រទេសកម្ពុជាមានទំហំដីកសិកម្មធំ ប៉ុន្តែកសិករកម្ពុជាមួយចំនួន ប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជា កង្វះកម្លាំងពលកម្ម និងប្រសិទ្ធភាពទាបជាមួយនឹងវិធីធ្វើកសិកម្មតាមបែបប្រពៃណី។ ចំណុចទាំងអស់នេះហើយ ដែលបានផ្តល់ឱ្យដ្រូនកសិកម្ម DJI បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មឱ្យកាន់តែមានសក្ដានុពល និងពង្រីកទីផ្សារដ៏ធំបន្ថែម។

ដ្រូនកសិកម្ម DJI មិនត្រឹមតែជួយដោះស្រាយបញ្ហាកសិករ ពីការដែលធ្លាប់តែពឹងផ្អែកលើកម្លាំងកម្មករសម្រាប់ការបាញ់ថ្នាំ និងឱ្យពួកគាត់ធ្វើការគ្រប់ពេលវេលា គ្រប់ទីកន្លែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគាត់ សន្សំសំចៃថ្លៃចំណាយលើថ្លៃពលកម្ម សារធាតុគីមី និងការប្រើប្រាស់ជីផងដែរ។ សមត្ថភាពទាំងនេះ ពិតជាចំាបាច់ណាស់សម្រាប់ «ចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាត្រូវចំចំណុច និង បង្កើតគុណតម្លៃយ៉ាងពិតប្រាកដ»

លោក Joeco Chen ប្រធានផ្នែកលក់ប្រចាំតំបន់នៃរោងចក្រ DJI បានបញ្ជាក់ថា៖ «វាធ្វើឱ្យខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍទាំងពីរចំណុចនេះ។ ខ្ញុំសង្ឃឹមដោយស្មោះថា ដ្រូនកសិកម្ម DJI របស់យើង នឹងអាចជួយកសិករខ្មែរកាន់តែច្រើនឡើង ដោយធ្វើឱ្យការងាររបស់ពួកគាត់ កាន់តែមានភាពងាយស្រួល និងការប្រមូលទិន្នផលរបស់ពួកគាត់កាន់តែប្រសើរឡើង តាមរយៈបច្ចេកវិទ្យាដ៏ទំនើបនេះ»

ដ្រូនកសិកម្ម DJI ស៊េរីទំនើបរហូតដល់ទៅ ៣ម៉ូឌែលរួមមាន៖ DJI Agras T100 , DJI Agras T25P, DJI Agras T70P ជាងនេះទៀត ដ្រូនកសិកម្ម DJI ទាំង៣ម៉ូឌែលនេះ សុទ្ធតែជាដ្រូនកសិកម្ម ដែលបំពាក់មកជាមួយមុខងារសំខាន់ៗដូចជា៖
១. DJI Agras T100 មានលក្ខណៈសម្បត្តិ៖
• ធុងទឹកចំណុះ 100L
• ធុងព្រួសចំណុះ 100Kg
• មុខងារយោងបាន 80Kg
• បំពាក់រ៉ាដា សុវត្ថិភាព បង្កើនសុវត្ថិភាពពេលហោះហើរច្រើនជាងមុន
• បំពាក់កាម៉េរ៉ា FPV និង មុខងារមើលពេលយប់

២. DJI Agras T25P មានលក្ខណៈសម្បត្តិ៖
• ធុងទឹកចំណុះ 20L
• ធុងព្រួសចំណុះ 25Kg
• បំពាក់កាម៉េរ៉ា FPV និង មុខងារមើលពេលយប់
• ងាយស្រួលទុកដាក់ និង ដឹកជញ្ជូន

៣. DJI Agras T70P មានលក្ខណៈសម្បត្តិ ៖
• ធុងទឹកចំណុះ 70L
• ធុងព្រួសចំណុះ 70Kg
• ទំហំតំណក់ទឹកល្អិតបែបផ្សែង
• បំពាក់កាម៉េរ៉ា FPV និង មុខងារមើលពេលយប់
• មុខងារយោងបាន 65Kg

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហាវេស សេនធ័រ (ខេមបូឌា)-HCC គឺជាក្រុមហ៊ុនដែលនាំចូលត្រាក់ទ័រ CLAAS និងដ្រូនកសិកម្ម DJI ចង្កូតបើកអូតូ និងគ្រឿងចក្រកសិកម្មផ្សេងៗទៀត ដោយផ្ដោតទៅលើចក្ខុវិស័យធ្វើកសិកម្មទំនើប អស់រយៈពេល១០ឆ្នាំមកហើយ។ ជាពិសេស ក្រុមហ៊ុនតែងតែខិតខំប្រឹងប្រែង ស្វែងរកបច្ចេកវិទ្យាថ្មីៗ ជួយជម្រុញ និងកសាងវឌ្ឍនភាពនៃកសិកម្មទំនើប ដើម្បីឱ្យប្រជាកសិករទាំងអស់ ចំណាយថវិការតិច ចំណេញពេលវេលា និងប្រមូលទិន្នផលបានខ្ពស់៕
ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
•តាមរយៈទូរសព្ទលេខ 098 996 900
•ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផេក ដ្រូនកសិកម្មខ្មែរ ឌីស៊ីអេ DJI kh
•ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផេក ត្រាក់ទ័រក្លាស - CLAAS Cambodia
•ឬចូលទៅកាន់សារអេឡិកត្រូនិក [email protected]