ស្មារតីជាតិខ្មែររួមគ្នា! ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ «ជីប ម៉ុង» បង្កើតការប្រកួតរចនាសំបកបាវថ្មី «ផលិតផលខ្មែរ រចនាបថខ្មែរ»
02-09-2025 16:11
(ភ្នំពេញ)៖ ក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង ដែលមានអ្នកឧកញ៉ា លាង ពៅ (ភីធើរ) ជាអគ្គនាយក, បានចាប់ផ្តើមកម្មវិធីប្រកួតរចនាសំបកបាវថ្មីសម្រាប់ស៊ីម៉ងត៍អូដ្ឋ ក្នុងគោលបំណង ផ្សារភ្ជាប់អត្តសញ្ញាណជាតិខ្មែរ ជាមួយនឹងស្នាដៃច្នៃប្រឌិតថ្មីៗរបស់កូនខ្មែរ។
កម្មវិធីនេះបើកស្វាគមន៍សម្រាប់អ្នករចនាក្រាហ្វិក ដែលប្រកបដោយភាពច្នៃប្រឌិត នឹងមានគោលបំណងចង់បង្ហាញសមត្ថភាព និងស្មារតីជាតិខ្មែរ តាមរយៈការរចនាសំបកបាវស៊ីម៉ងត៍អូដ្ឋថ្មី។ អ្នកឈ្នះនឹងទទួលបានរង្វាន់ធំៗជាច្រើនដូចជា SAMSUNG GALAXY S25 ULTRA, SAMSUNG TABLET, SAMSUNG GALAXY A56 5G, ពិសេសជាងនេះទៅទៀត ម្ចាស់ជ័យលាភីលេខ១ នឹងមានឱកាសជិះ និងជ្រើសរើសរថយន្ត Supercar មួយគ្រឿងណាក៏បានដែលបេក្ខភាពពេញចិត្ត របស់អ្នកឧកញ៉ា លាង ពៅ (ភីធើរ) ដែលលោកជាអ្នកបើកជូនដោយផ្ទាល់។
កម្មវិធីនេះនឹងចាប់ផ្តើមទទួលស្នាដៃរចនាពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ ព័ត៌មានលំអិតសូមទំនាក់ទំនងតាមរយៈតេលេក្រាម ០៩៣ ៦៣៧ ០៧៧។ ចូលរួមជាមួយគ្នា ដើម្បីបង្ហាញស្នាដៃ និងស្មារតីខ្មែរ តាមរយៈសំបកបាវស៊ីម៉ងត៍អូដ្ឋថ្មី!៕




