FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

«GANZBERG» បន្តដំណើរគុនខ្មែរ និង ការប្រគំតន្រ្តី​រយៈពេល២ថ្ងៃពេញ នៅស្រុកពួក ខេត្តសៀមរាប

22-05-2025 15:52

(ភ្នំពេញ)៖ GANZBERG សហការជាមួយទូរទស្សន៍ Town Full HD TV បានបង្កើតព្រឹត្តិការណ៍ GANZBERG Kun Khmer Tour Concert ដែលមានការប្រគំតន្រ្តី និងប្រដាល់គុនខ្មែរទៅគ្រប់រាជធានីខេត្តរយៈពេល២ថ្ងៃពេញរៀងរាល់សប្តាហ៍។​

នៅសប្តាហ៍នេះ គឺថ្ងៃទី ២៤-២៥ ខែឧសភា GANZBERG Kun Khmer Tour Concert នឹងធ្វើដំណើរទៅកាន់ស្រុកពួក ខេត្តសៀមរាប ជាមួយវត្តមានកំពូលតារាចម្រៀងល្បីៗជាច្រើនរូបដូចជា លោក Zedes លោក សុគន្ធ ថេរ៉ាយុ កញ្ញាស៊ីរីកា លោក Han Record និងកញ្ញា Bee Emm ពិសេសការប្រកួតប្រដាល់គុនខ្មែរជាមួយជំនួបកីឡាករទាំងជាតិ និងអន្តរជាតិជាច្រើនគូទៀត។​

ការប្រគំតន្ត្រីនិងប្រដាល់គុនខ្មែរនេះចាប់ផ្តើមពីម៉ោង៧យប់តទៅ និងមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HD TV និង Page ផ្លូវការ Beer GANZBERG៕