ការផ្តល់ជូនពិសេសសម្រាប់ Mid-Year ពី ដាយអ៊ិឈិឡាយហ្វ៍៖ «ការពារអនាគតក្រុមគ្រួសាររបស់លោកអ្នកឥឡូវនេះ»
03-06-2024 11:48
(ភ្នំពេញ)៖ ដាយ អ៊ិឈិ ឡាយហ្វ៍ ផ្តល់ជូនកាដូពិសេសសម្រាប់អតិថិជន ដែលជាវគម្រោងធានារ៉ាប់រងអាយុជីវិតណាមួយ ពីក្រុមហ៊ុនអំឡុងខែមិថុនានេះ ដើម្បីអបអរសាទរខួប៥ឆ្នាំរបស់ខ្លួននៅកម្ពុជា និងថ្លែងអំណរគុណដល់អតិថិជន ចំពោះការជឿទុកចិត្ត និងគាំទ្រកន្លងមក។
ការផ្តល់ជូនពិសេសនេះ មានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយក្រុមហ៊ុនមានបំណងផ្តល់ជូនកាដូអនុស្សាវរីយ៍ជាច្រើន អមជាមួយនឹងការធានាអនាគតហិរញ្ញវត្ថុ សម្រាប់អតិថិជនកាន់តែច្រើន។ ទិញគម្រោងណាមួយពី ដាយ អ៊ិឈិ ឡាយហ្វ៍ ឥឡូវនេះ ដើម្បីទទួលបានកាដូភ្លាមៗ រួមមានបាស JBL EON One Compact ទូរសព្ទដៃ Oppo A78 នាឡិកា Redmi Watch 4 ឬ កាតសម្រាប់ចាក់សាំងដែលមានតម្លៃ ៣០ដុល្លារ។ (*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។
ដាយ អ៊ិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខគេមួយរបស់ប្រទេសជប៉ុន មានផ្តល់ជូនផលិតផលធានារ៉ាប់រងអាយុជីវិតជាច្រើនប្រភេទ ដើម្បីបំពេញតាមតម្រូវការ និងកម្រិតថវិការបស់អតិថិជន ដោយធានាថាលោកអ្នកអាចស្វែងរកផលិតផលណាមួយ ដែលស័ក្តិសមបំផុតសម្រាប់គោលដៅហិរញ្ញវត្ថុរបស់ខ្លួន។ កុំឱ្យឱកាសពិសេសនេះរំលងផុតទៅឱ្យសោះ! ទាក់ទងទៅកាន់ក្រុមការងារ ដាយ អ៊ិឈិ ឡាយហ្វ៍ ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានបន្ថែម៖
• លេខទូរសព្ទ: 1800 201 202 (ឥតគិតថ្លៃ)
• ហ្វេសប៊ុក: Dai-ichi Life Cambodia (https://www.facebook.com/DaiichiLife.Cambodia)។
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ មានទីស្នាក់ការកណ្តាលនៅជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ អគារសាមគ្គី ផ្លូវលេខ៣១៥ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចុចទីនេះ (https://maps.app.goo.gl/o87JYgaWLNXndqD5A) ដើម្បីមើលពីទីតាំងទីស្នាក់ការកណ្ដាលរបស់យើងនៅលើផែនទី។
ដាយ អ៊ិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន ដែលបានប្រតិបត្តិការអាជីវកម្មបានជាង ១២១ឆ្នាំមកហើយ។ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ទទួលបានពានរង្វាន់ជា Ò ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុត ប្រចាំឆ្នាំនៅកម្ពុជា Ó ពីកម្មវិធី Insurance Asia Awards 2023 កាលពីខែសីហា ឆ្នាំ២០២៣កន្លងទៅ ហើយយើងក៏បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ក្រោយមានវត្តមានរយៈពេលត្រឹមតែជាង ៥ឆ្នាំតែប៉ុណ្ណោះ៕

