FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន KH Tech Co., Ltd និង ក្រុមហ៊ុន Kaspersky បង្ហាញផលិតផលថ្មីលើវិស័យបច្ចេកវិទ្យា ដើម្បីការពារប្រព័ន្ធសន្តិសុខសុវត្ថិភាពដ៏រឹងមាំដល់ម្ចាស់អាជីវកម្មពីក្រុមHackerកំពូលៗក្នុងលោក

30-05-2024 12:17

(ភ្នំពេញ)៖ ក្រុមហ៊ុនKH Tech Co., Ltd និង ក្រុមហ៊ុន Kaspersky បានរៀបចំសិក្ខាសាលាដ៏ធំមួយក្រោមប្រធានបទ «Kaspersky Next EDR» ដើម្បីបង្ហាញជូនអ្នកប្រើប្រាស់ពី ការធានារក្សាសុវត្ថិភាពទិន្នន័យលើប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុន ធំ-តូចទាំងអស់ពីក្រុមHackerកំពូលៗក្នុងលោក ។

សិក្ខាសាលានេះបានធ្វើឡើងកាលពីថ្ងៃទី ២៩ ឧសភា ២០២៤ នៅសណ្ឋាគារ fairfield by marriott phnom penh ដោយមានការចូលរួមធ្វើបទបង្ហាញដោយផ្ទាល់ពីអ្នកជំនាញមកពីក្រុមហ៊ុនKaspersky និងមានសិក្ខាកាមចូលរួមដោះដូរបទពិសោធន៍គ្នា មកពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងធនាគារ យ៉ាងច្រើនកុះករ ។

លោក សឹង សោភ័ណ្ឌវិចិត្រ នាយកគ្រប់គ្រងទូរទៅក្រុមហ៊ុន KHTECH បានឲ្យដឹងថា សិក្ខាសាលានេះនឹងធ្វើការចែករំលែកនូវព័ត៌មានសំខាន់ៗអំពី Migration Path To Kaspersky Next. Kaspersky Next គឺជាប្រភេទផលិតផល cybersecurity ដែលផ្អែកលើ EDR និង XDR ដែលសាកសមបំផុតសម្រាប់គ្រប់ទំហំអាជីវកម្ម និង គ្រប់វិស័យ ដែលធានាអោយបាននូវការបង្កើតឡើងនូវប្រព័ន្ធសន្តិសុខសុវត្ថិភាពដ៏រឹងមាំ ព្រមជាមួយនឹងសមត្ថភាពការពារយ៉ាងពេញលេញ ដែលអាចឆ្លើយតបទៅការគំរាមកំហែងបានយ៉ាងគ្រប់ជ្រុងជ្រោយ ដែលអាចជួយកាច់បន្ថយនៃការចំណាយរបស់ស្ថាប័នផងដែរ។

លោកថា កម្មវិធីនេះ អាចការពារហេដ្ឋារចនាសម្ព័ន្ធរបស់អ្នកពី ransomware, malware, evasive និងការគំរាមកំហែងស្មុគស្មាញគឺកាន់តែងាយស្រួលជាមួយ Kaspersky Next Kaspersky Next គឺជាផលិតផលចុងក្រោយបំផុតសម្រាប់អតិថិជនរបស់យើង ដែលផ្តល់នូវជម្រើស៣ សម្រាប់ការការពារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែតក្នុងចំណោមលក្ខណៈពិសេសជាច្រើនដូចជាឆ្លើយតបដោយស្វ័យប្រវត្តិ និងការឆ្លើយតបដែលបានណែនាំពីអ្នកជំនាញ Kaspersky ដើម្បីបង្កើនប្រសិទ្ធភាពរបស់អ្នកប្រើប្រាស់ ក៏ដូចជាកាត់បន្ថយធនធានដែលត្រូវការក្នុងការគ្រប់គ្រងនិងដំណើរការការពារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែតរបស់អ្នកប្រើប្រាស់់។ ទន្ទឹមនិងនេះអតិថិជនមានជម្រើសក្នុងការប្រើប្រាស់លើ cloud និងon-premise តាមតម្រូវការជាក់លាក់របស់គាត់។
Kaspersky Next ផ្តល់នូវផលិតផលចំនួនបីដែលផ្តោតលើតម្រូវការ និងធនធានរបស់អ្នកប្រើប្រាស់ Kaspersky Next EDR Foundations ផ្តល់នូវការការពារ និងការគ្រប់គ្រោងស្នូលសម្រាប់ endpoints ទន្នឹមនិងនេះយើងបានបន្ថែមមុខងារ EDR កម្រិតដំបូងដែលមានសមត្ថភាពក្នុងការស៊ើបអង្កេត Kaspersky Next EDR Optimum ដែលមានមុខងារ EDR សំខាន់ៗជាមួយនឹងជម្រើសឆ្លើយតបជាច្រើន និងការស្កេនIoC ដើម្បីស្វែងរកចន្លោះប្រហោង ក៏ដូចជាការគ្រប់គ្រងកម្រិតខ្ពស់ ការតាមដានសកម្មភាពមិនប្រក្រតីរបស់កុំព្យូទ័រ ការអាប់ដេតទៅកាន់កម្មវីធីផ្សេងៗដើម្បីការពារប្រឆាំងនឹងភាពងាយរងគ្រោះ រួមទាំងមានការបណ្តុះបណ្តាលអ្នកជំនាញរបស់អ្នកផងដែរ។

លោកបន្តថា Kaspersky Next XDR Expert ផ្តល់នូវការការពារសុវត្តិភាពលំដាប់ថ្នាក់សហគ្រាសល្អបំផុត ជាមួយនឹងការរកឃើញការគំរាមកំហែងដ៏មានអនុភាព ភាពមើលឃើញជាក់ស្តែង និងការឆ្លើយតបដោយស្វ័យប្រវត្តិ រួមបញ្ជូលយ៉ាងរលូនជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសុវត្តិភាពដែលមានស្រាប់របស់អ្នកប្រើប្រាស់។

សូមជម្រាបថាក្រុមហ៊ុនKH Tech Co., Ltd និង ក្រុមហ៊ុន Kaspersky គឺជាក្រុមហ៊ុនឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលបាននាំចូលផលិតផល IT ម៉ាក់ល្បីៗលំដាប់ពិភពលោកនិងជឿទុកចិត្តដូចជា Kaspersky, Legrand, H3C, Asustor, Hillstone, EnGenius, LS Cable System, Tally Dascom Printer ៕