FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Toyota ចាប់ដៃគូជាមួយ Huawei ដើម្បីបង្កើនសមត្ថភាពអភិវឌ្ឍប្រព័ន្ធបើកបរវៃឆ្លាតលើរថយន្ត

10-04-2024 11:19

(បរទេស)៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Arena EV បានឲ្យដឹងថា ក្រុមហ៊ុន Toyota និងក្រុមហ៊ុន Huawei បានចាប់ដៃគូសហការគ្នា ដើម្បីអភិវឌ្ឍប្រព័ន្ធបើកបរវៃឆ្លាតលើរថយន្ត ដែលនឹងបញ្ចេញលក់លើទីផ្សារសកលនាពេលខាងមុខ។ កិច្ចសហការនេះ នឹងនាំមកនូវការជំរុញសមត្ថភាពថ្មីមួយកម្រិតទៀត ដើម្បីឆ្ពោះទៅរកការពង្រឹងសុវត្ថិភាព និងបង្កើនស្វ័យប្រវត្តិកម្ម។

យោងតាមប្រភពបានឲ្យដឹងថា ក្រុមហ៊ុន Toyota Motor មានគម្រោងសហការគ្នាជាមួយនិងដៃគូរជាច្រើន ក្នុងនោះមានដូចជា Huawei និង Momenta ជាដើម។ ការសហការនេះ គឺក្រុមហ៊ុន Huawei ផ្តល់នូវផ្នែក Hardware ខណៈ Momenta នឹងរួមចំណែកដល់ការអភិវឌ្ឍកម្មវិធី។ ភាពជាដៃគូនេះទៀតសោត ត្រូវបានគេមើលឃើញថា មានគោលបំណងកែលម្អបច្ចេកវិទ្យាជំនួយដល់អ្នកបើកបរ។
ជុំវិញដំណឹងនេះ សម្រាប់ព័ត៌មានខាងលើនេះ គឺជាការប្រកាសបឋមប៉ុណ្ណោះ ពីព្រោះថា ដៃគូរទាំងអស់ នៅមិនទាន់ចេញមកបញ្ជាក់ច្បាស់លាស់ពីព័ត៌មានផ្លូវការនៅឡើយទេ ប៉ុន្តែមានការរំពឹងថា ព័ត៌មានផ្លូវការស្តីពីការចាប់ដៃគ្នានេះ អាចនឹងប្រកាសនៅក្នុងព្រឹត្តិការណ៌ពិពណ៌រថយន្ត Beijing Auto Show ឆ្នាំ២០២៤ ដែលប្រព្រឹត្តិទៅ នាពេលខាងមុខ។ នេះ ជាព្រឹត្តិការណ៍ឧស្សាហកម្មដ៏សំខាន់មួយ នឹងត្រូវរៀបចំឡើងវិញ បន្ទាប់ពីការសម្រាករយៈពេល៤ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ-១៩។

គួរជម្រាបថា ក្រុមហ៊ុន Toyota កន្លងទៅបានចាប់ដៃគូជាមួយក្រុមហ៊ុន Huawei ម្តងរួចហើយ ទាក់ទងទនឹងការផ្តល់នូវដំណោណោះស្រាយទៅលើប្រព័ន្ធឆ្លាតវៃនៅក្នុងរថយន្ត ដោយក្រុមហ៊ុន Huawei គឺជាអ្នកធ្វើការផ្គត់ផ្គង់ទៅលើប្រព័ន្ធបើកបរឆ្លាតវៃ សម្រាប់រថយន្តអគ្គិសនីបែបប្រណិតរបស់ Toyota។ ហើយសម្រាប់ពេលនេះ ក្រុមហ៊ុនជប៉ុនមួយនេះ មានគោលដៅចាប់ដៃគ្នាបន្ថែមទៀត នៅក្នុងការស្វែងរកដំណោះស្រាតថ្មីពីក្រុមហ៊ុន Huawei សម្រាប់ប្រើប្រាស់នៅលើរថយន្តជំនាន់ថ្មីរបស់ខ្លួន៕