FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន GC Realty រៀបចំកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ២០២៣ GC Realty Award Night 2023 ដើម្បីពង្រីកវិសាលភាពក្នុងវិស័យអចលនទ្រព្យកម្ពុជា

02-04-2024 14:29

(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃសុក្រទី២៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន GC Realty ដែលជាក្រុមហ៊ុនអចលនទ្រព្យ ឈានមុខគេនៅកម្ពុជា បានប្រារព្ធនូវកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ២០២៣ នៅ Soho Mall ដើម្បីថ្លែងអំណរគុណដល់ដៃគូសហការអ្នកប្រឹក្សារអចលនទ្រព្យរបស់ក្រុមហ៊ុនដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ និងការសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងវិស័យអចលនទ្រព្យ។

លោក កាំង នីន ដែលជា នាយក និងដៃគូអាជីវកម្ម បានលើកឡើងថាការប្រារព្ធកម្មវិធី GC Realty Award Night នេះ គឺក្នុងគោលបំណងដើម្បីអបអរដល់ដៃគូសហការទីប្រឹក្សាអចលនទ្រព្យឆ្នើម និងថ្លែងអំណរគុណដល់ដៃគូសហការទីប្រឹក្សារអចលទ្រព្យទាំងអស់សម្រាប់ការខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវសម្ធិផលដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុន។

ការលើកទឹកចិត្តដៃគូសហការរបស់យើងគឺឆ្លុះពីទស្សនវិជ្ជា ជាពិសេសភាពជោគជ័យរបស់ដៃគូសហការទីប្រឹក្សារអចលនទ្រព្យរបស់យើងគឺជាភាពជោគជ័យទាំងមូលរបស់ក្រុមហ៊ុន ដូច្នេះការយកចិត្តទុកដាក់ទៅលើការលើទឹកចិត្តភ្នាក់ងាររបស់យើងគឺការសំខាន់។

លោក កាំង នីន បានបន្តថា ក្នុងឆ្នាំ ២០២៣ នេះ GC Realty ទទួលបានសម្ធិផលជាច្រើនមិនចាញ់ឆ្នាំមុនៗនោះទេ ដែលបានរួមសហការជាមួយនឹងជាង 30 គម្រាងដែលរួមមាន Morgan Enmaison, Romduol City, Norea Cove Residences, Century Plaza និង ។ល។

លោក សុខ ប៊ុនសារ៉ាក់ ដែលជាសមាជិក និង ប្រធានក្រុម GCR Dream Big ជាប់ជ័យលាភីលេខ ១ ដែលទទួលបានពានរង្វាន់ច្រើនជាងគេរួមមាន Top Sales និង Top Transaction បានលើកឡើងថា ភាពជោគជ៏យ និង សមិទ្ធផលទាំងអស់នេះគឺមិនមែនទទួលបានពីការខិតខំប្រឹងប្រែងមួយមុខនោះឡើយ តែរួមជាមួយនឹងការលើកទឹកចិត្ត និង ការរួបរួមសហការគ្នាពីគ្រប់សមាជិក GC Realty ទាំងអស់។

លោក យាត ថារ៉េត ដែលជាសមាជិក និង ប្រធានក្រុម GCR Prince Capital ជាប់ជ័យលាភីលេខ ២ ដែលទទួលបានពានរង្វាន់ច្រើនជាងគេរួមមាន Top Sales ផងដែរ បានលើកឡើងថា ឆ្នាំ២០២៣ គឺជាឆ្នាំមួយដែលវិស័យអចនទ្រព្យជួបបញ្ហា និង ផលវិបានជាច្រើន យ៉ាងណាមិញ រាល់បញ្ហាទាំងអស់នោះមិនអាចយកឈ្នះភាពតស៊ូ ការខិតខំប្រឹងប្រែង និង ការរួបរួមពីគ្រប់សមាជិក GC Realty ទាំងអស់នោះឡើយ ដូចសុភាសិតដែលអ្នករាល់គ្នាធ្លាប់បានឮគឺ «ចង្កឹះមួយបាច់កាច់មិនបាក់»។ ដូច្នេះសម្រាប់ឆ្នាំ ២០២៤ នេះគ្រប់សមាជិកទាំងអស់គួរបន្តការរួបរួមគ្នាក្នុងការលក់ដូចទៅនឹងឆ្នាំ ២០២៣ ដើម្បីទទួលបានភាពជោគជ័យទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន GC Realty គឺជាក្រុមហ៊ុនអចលនទ្រព្យធំនិងឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវសេវាកម្មផ្នែកអចលនទ្រព្យ ដោយបានសហការជាមួយនឹងភ្នាក់ងារអលនទ្រព្យដែលមានវិជ្ជាជីវៈជាច្រើនទូទាំងប្រទេស ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទិញ លក់និងជួល៕