FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិង្ហបុរី នឹងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ World Para Swimming Championships លើកដំបូងនៅអាស៊ី

06-02-2024 08:14

(សិង្ហបុរី)៖ សិង្ហបុរី នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ហែលទឹក World Para Swimming Championships ឆ្នាំ២០២៥ ដែលនោះនឹងក្លាយជាព្រឹត្តិការណ៍លើកដំបូង ធ្វើឡើងនៅក្នុងទ្វីបអាស៊ី។ នេះបើតាមការឱ្យដឹងពី ក្រុមប្រឹក្សាកីឡាជនមានពិការភាពសិង្ហបុរី (SDSC) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ព្រឹត្តិការណ៍ប្រកួតដណ្តើមជើងឯកនេះ គឺជាព្រឹត្តិការណ៍ប្រកួតហែលទឹកកម្រិតខ្ពស់បំផុត នៅក្រៅព្រឹត្តិការណ៍ Paralympic Games។

ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌល OCBC Aquatic Centre ប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី០៣ ខែតុលា ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។

​ព្រឹត្តិការណ៍នៅឆ្នាំ២០២៥ គឺនឹងក្លាយជាលើកទី ១២ហើយ នៃការប្រកួតដណ្តើមជើងឯកកីឡាហែលទឹកនេះ៕