FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ញាក់សាច់! តារាចម្រៀង ខេមរៈ សិរីមន្ត ម្ចាស់បទ «CALL ME PAPA» ត្រូវខ្លាខាំ២ចង្កូម រងរបួសយ៉ាងដំណំពេលកំពុងថត MV

19-12-2023 12:31

(ភ្នំពេញ)៖ ពិតជារឿងរ៉ាវមួយគួរឲ្យចាប់អារម្មណ៍ និងស្រៀវសាច់មែនទែន ខណៈដែលកំពុងតែថត MV សុខៗ តារាចម្រៀងបែបយុវវ័យ ខេមរៈ សិរីមន្ត ម្ចាស់បទ «CALL ME PAPA» ត្រូវបានសត្វខ្លាខាំរងរបួសយ៉ាងដំណំ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាម។ នេះបើតាមប្រភពគួរឲ្យទុកចិត្តមួយ បានទម្លាយឲ្យ Fresh News Plus បានដឹងនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។

ចំពោះដើមហេតុដែលនាំឲ្យសត្វខ្លាខាំ បណ្ដាលឲ្យរងរបួសលើតារាចម្រៀង ខេមរៈ សិរីមន្ដ នេះ ក៏ព្រោះតែតារាចម្រៀងរូបនេះ បានយកសត្វខ្លានោះមកបី និងដាក់លីលើស្មា ដើម្បីសម្ដែង MV បទ «CALL ME PAPA»។ ប៉ុន្តែការលើកបីដាក់ចុះឡើងៗច្រើនដង អាចធ្វើឲ្យសត្វខ្លាមិនសប្បាយចិត្ត ហើយបានខាំរហូតដល់ទៅ ២ចង្កូម ត្រង់ដើមដៃខាងស្ដាំ។ ភ្លាមៗនោះបន្ទាប់ពីខ្លាបានខាំរួច តារាចម្រៀង ខេមរៈ សិរីមន្ដ ត្រូវបានក្រុមការងាររួសរាន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីចាក់ថ្នាំការពារ។

ប្រភពដែលធ្លាយចេញពីផលិតកម្ម Galaxy បានបន្ថែមឲ្យដឹងទៀតថា សត្វខ្លាដែលខាំនោះត្រូវបាននាំយកមកពី «សួនសត្វហ្សាហ្វារី» របស់អ្នកឧកញ្ញ៉ា លី យ៉ុងផាត់ ក្រោមការបង្ហាត់នឹងមើលថែ ដោយគ្រូបង្វឹកសត្វ នៃសួនសត្វនោះ។ ប៉ុន្តែទោះជាបែបណាក្ដី សត្វនោះនៅតែខាំមនុស្សបាន។ តារាចម្រៀង ខេមរៈ សិរីមន្ត បានចំណាយចាក់ថ្នាំ ការពារមុខរបួសអស់រហូតដល់ទៅជិត១ពាន់ដល្លារ។

សូមបញ្ជាក់ថា «CALL ME PAPA» ត្រូវបានមហាជនមើលឃើញថា កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យទាំងក្នុងស្រុក ស្ទើរគ្រប់កន្លែង ពោលគឺឮតែពាក្យថា «បាញ់ស្នេហ៍, ខ្លាដេកថាខ្លាចេតរយអង្គរក្ស៤នាក់នៅពីក្រោយ វូរូវូ!» ចំណែកលើឆាកអន្តរជាតិល្បីជាង២៥ប្រទេស។

គ្រាន់តែប៉ុន្នានថ្ងៃសោះ CALL ME PAPA នៅលើបណ្តាញសង្គមពិសេសនៅលើ TikTok តែម្តងមានអ្នកចូលស្ដាប់រហូតដល់ ១១០០លានដង (Veiw 1.1B) ជុំវិញពិភពលោកនិងមានអ្នកលេងតាម 1.2លាន Videos គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ដែលចំនួននេះមិនធ្លាប់មានឡើយ ក្នុងប្រវត្តិសាស្ត្របទចម្រៀងរបស់ខ្មែររយៈពេលដ៏ខ្លីនេះ។

ចម្រៀងនេះ គឺតារាចម្រៀង ខេមរៈ សិរីមន្ត ជាអ្នកផឹកនាំផលិតដោយខ្លួនឯងតែម្ដង ដោយការផលិតនោះ មានការសម្រិតសម្រាំងជាខ្លាំង។ រថយន្ដស៊េរីទំនើបៗជាច្រើនគ្រឿង ត្រូវបានយកមកថតសម្ដែងក្នុង MV នេះ ព្រមទាំងសត្វខ្លាពិតៗផងដែរ ដើម្បីឲ្យកាន់តែស៊ី លើបទចម្រៀងនេះ។ ការចំណាយលើការផលិតបទចម្រៀង១បទនេះ ត្រូវបានគេដឹងថា ចាយច្រៀង ដើម្បីឲ្យមាន ស្ដង់ដារ ប្រកួតប្រជែងជាមួយអន្តរជាតិ។

Galaxy Navatra នឹងបញ្ចេញ Call Me PAPA OFFICIAL MV នៅលើ Channel CAM-POP Galaxy នៅថ្ងៃបុណ្យគ្រិស្តម៉ាស ទី២៥ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះហើយ៕