FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បាល់ទាត់កម្ពុជា ប៉ះប៉ាគីស្ថាន ជម្រុះ World Cup 2026 ចាប់ផ្តើម!

12-10-2023 18:53

(ភ្នំពេញ)៖ ក្រុមគោព្រៃកម្ពុជា ប៉ះប៉ាគីស្ថាន នៃវគ្គជម្រុះជុំទី១ ប្រចាំទ្វីបអាស៊ីសម្រាប់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ចាប់ផ្តើមហើយនាម៉ោង ៧យប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣។

ការប្រកួតនេះដែរ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ជាទីដែលកម្ពុជាធ្លាប់បានយកឈ្នះប៉ាគីស្ថាន ២ទល់នឹង០ កាលពីជើងទី១ នាឆ្នាំ២០១៩ នៃវគ្គជម្រុះជុំបឋមដូចគ្នាកាល World Cup 2022 មុនពេល ៥ថ្ងៃបន្ទាប់ យកឈ្នះ ២-១ ទៀតក្នុងប្រកួតជើងទី២ នៅប្រទេសកាតា។

កម្ពុជា នឹងត្រូវប៉ះប៉ាគីស្ថានម្តងទៀតក្នុងជើងទី២ ដើម្បីកំណត់យកក្រុមឈ្នះ-ចាញ់ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌរួច ក្នុងការប្រជែងកៅអីឡើងទៅវគ្គចែកពូល នៃការប្រកួតជម្រុះជុំទី២ ជាបន្តទៀត៕