វីងម៉ល បញ្ចុះតម្លៃរហូតដល់ ៧៧% ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ ខែតុលា !
10-10-2023 09:38
(ភ្នំពេញ)៖ សម្រាប់កម្មវិធីបញ្ចុះតម្លៃខែតុលា និងការអបអរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ អេបវីងម៉ល ផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ ៧៧% ចំពោះផលិតផលសម្រាប់ប្រើប្រាស់ នៅក្នុងគេហដ្ឋាន ព្រមទាំងគ្រឿងអេឡិចត្រូនិកទំនើបៗ របស់ក្រុមហ៊ុនល្បីៗជាច្រើន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៣ តែប៉ុណ្ណោះ។
អតិថិជនដែលចង់បានសម្ភារៈបន្ទប់គេងមានគុណភាពខ្ពស់ ហើយតម្លៃសមរម្យ ហាង RS Resident មាននូវបញ្ចុះតម្លៃរហូតដល់ ៧៧% ទៅលើពូក ខ្នើយកើយ ខ្នើយឱប ខ្នើយសុខភាព ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងបន្ទប់គេងជាច្រើនទៀត ដែលផ្តល់នូវផាសុខភាពដល់ការរស់នៅប្រចាំថ្ងៃ។
ចំពោះអតិថិជនដែលត្រូវការផលិតផលអេឡិចត្រូនិក ក្រុមហ៊ុន LG ក៏ផ្តល់នូវការបញ្ចុះតម្លៃពិសេសរហូតដល់ ៥០% សម្រាប់ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីបោកខោអាវ ម៉ាស៊ីនបន្សុតខ្យល់ ម៉ាស៊ីនផ្តល់សំណើម និងសម្ភារៈប្រើប្រាស់ជាច្រើនមុខផ្សេងទៀត។
បន្ថែមពីនេះទៀត ISmart ដែលជាហាងលក់ឧបករណ៍សុវត្ថិភាពកំពុងទទួលបានការគាំទ្រពីអតិថិជន ផ្តល់នូវការបញ្ចុះតម្លៃរហូតដល់ ៥០% ទៅលើសម្ភារៈដូចជា៖ សោទ្វារវៃឆ្លាត កាមេរ៉ាសុវត្ថិភាព សម្ភារៈកម្ចាត់មូស និងសម្ភារៈអេឡិចត្រូនិកច្រើនមុខផ្សេងទៀតផងដែរ។
ក្រៅពីនេះ អតិថិជនក៏អាចរីករាយក្នុងការទិញទំនិញដែលមានការបញ្ចុះតម្លែពីហាង និងក្រុមហ៊ុនដែលកំពុងពេញនិយមនៅក្នុង វីងម៉ល ផ្សេងៗទៀតដែលមានដូចជា៖ Khmer Organic ដែលមានលក់បន្លែ និងផ្លែឈើសរីរាង្គ ហាង Bear Cambodia មានលក់សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន និងផ្ទះបាយ ហាង Mi/Tech Zone មានលក់សម្ភារៈអេឡិចត្រូនិក Uni Dry ដែលមានសម្ភារៈប្រើប្រាស់សម្រាប់ទារក និងហាងលក់ភេសជ្ជៈពីប្រទេសកូរ៉េ You Shop ជាដើម។
ការបញ្ចុះតម្លៃពិសេសនេះ មានតែនៅក្នុងអេប វីងម៉ល ប៉ុណ្ណោះ។ អតិថិជនអាចស្វែងរកព័ត៌មានបន្ថែមអំពីការបញ្ចុះតម្លៃ ដោយចុចលើដំណរមួយនេះចុចទីនេះ https://wingmall.onelink.me/qlVW/homepr៕


