៨ក្រុម ត្រៀមប្រជែងពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៧ ប្រចាំសប្តាហ៍ទី៩ ស្អែកនេះ
26-06-2023 11:40
(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ ដែលមាន ២០ក្រុមចូលរួមប្រកួត ខណៈបានឈានចូលសប្តាហ៍ទី៩ ដោយមាន ៨ក្រុមត្រូវប្រកួតស្អែកនេះ នៅថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២៣។
ការប្រកួតនៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ រួមមាន៖
១៖ ខេត្តឧត្តរមានជ័យ Vs យុវជនខេត្តបាត់ដំបង
២៖ ខេត្តបន្ទាយមានជ័យ Vs ក្លិបបាល់ទាត់ឈើគុំ ខេត្តពោធិ៍សាត់។
ការប្រកួតនៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ រួមមាន៖
១៖ អធិរាជដំរីឦសាន ខេត្តរតនគិរី Vs ព្រះវិហារអេហ្វេសុី
២៖ សមាគមកីឡាខេត្តមណ្ឌលគិរី Vs ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ។
សូមបញ្ជាក់ថា សម្រាប់គូជក់ចិត្តប្រចាំសប្តាហ៍ទី៩ គឺរវាងខេត្តឧត្តរមានជ័យ ដែលឈរនៅចំណាត់ថ្នាក់លេខ៣ និងមាន ៣ពិន្ទុនោះ ត្រូវប៉ះយុវជនខេត្តបាត់ដំបង ដែលឈរនៅលេខ២ មាន ៦ពិន្ទុនាថ្ងៃពុធ ទី២៧ ខែមិថុនា នៅក្នុងទឹកដីនៃទីលានវិទ្យាល័យ តេជោ សែនសំរោង វេលាម៉ោង ១៥៖៣០នាទីរសៀល៕




