MV ចម្រៀង «Save Me» របស់ BTS មានអ្នកចូលទស្សនាលើស ៧០០លានដង ក្នុង YouTube ក្នុងចំណោមបទល្បីៗទាំង១១ (Video Inside)
21-02-2023 11:39
(កូរ៉េ)៖ បើតាមក្រុមហ៊ុន Big Hit បានឲ្យដឹងថា វីដេអូចម្រៀងបទ «Save Me» របស់ BTS ដែលត្រូវបានចេញផ្សាយនៅឆ្នាំ ២០១៦ មានអ្នកចូលមើលលើស ៧០០លានដងនៅលើ YouTube។ ប្រការនេះបានធ្វើឲ្យស្នាដៃរបស់ BTS សរុបចំនួន១១បទហើយ ដែលមានចំនួនអ្នកចូលទស្សនាលើ ៧០០លានដងក្នុង YouTube។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreatimes នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
បើតាម Big Hit បានឲ្យដឹងថា វីដេអូចម្រៀង «Save Me» របស់ BTS បានកើនលើស ៧០០លាន view នៅវេលាម៉ោង៨យប់ ថ្ងៃច័ន្ទសប្តាហ៍នេះ។
គួរជម្រាបថា «Save Me» គឺជាបទចេញពីអាល់ប៊ុមពិសេសរបស់ក្រុម «Young Forever» ដែលចេញក្នុងខែឧសភា ឆ្នាំ២០១៦៕



