ហាងកាហ្វេ Cottage តូចៗតែនៅគ្រប់ទីកន្លែង !
05-01-2023 17:43
(ភ្នំពេញ)៖ ហាងកាហ្វេថ្មីស្រឡាង ដែលទើបតែនឹងបើកដំណើរការ ស្ថិតនៅលើផ្លូវ៥១ កែងផ្លូវ១០៨ ជិតមន្ទីរពេទ្យព្រះអង្គឌួង ដែលទាំងអស់គ្នា បានស្គាល់ហើយ គឺខថេកកាហ្វេសាខាថ្មី ហើយក៏ជាសាខាទី៥ បន្ទាប់ពីសាខាទាំង៤ ទទួលបានការគាំទ្រ និងដំណើរការយ៉ាងរលូន ដែលមានដូចជា៖ សាខាអគារកាណាឌីយ៉ា, សាខាក្រោយធនាគាជាតិ (NBC), សាខាសែនសុខ និងសាខាវ៉ាន់ដា។
Cottage Coffee គឺជា Brand ស្នាដៃកូនខ្មែរក្នុងស្រុកមួយ ដែលមានការទទួលស្គាល់ និងសរសើរមិនដាច់ពីមាត់ថា មានរសជាតិឈ្ងុយឆ្ងាញ់ ញាំហើយចង់ញាំទៀត រួមផ្សំជាមួយរូបរាងហាងស្រស់ស្អាត បុគ្គលិកក៏រួសរាយរាក់ទាក់។
អស់រយៈពេល១០ឆ្នាំហើយ ដែលខថេកកាហ្វេ បានបម្រើជូនសេវាកម្មភេសជ្ជៈ ទៅកាន់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ជាមួយនឹងរសជាតិឆ្ងាញ់ពិសេស និងច្រើនជម្រើសគ្រប់តម្រូវការ។
ក្រៅពីមានភេសជ្ជៈ អតិថិជនទាំងអស់ ក៏បានដឹងហើយថា ខថេកក៏មានអាហារដ៏ឈ្ងុយឆ្ងាញ់ ដូចជានំប៉័ងដាក់សាច់ទាំង៥រសជាតិ ដែលជានំប៉័ងល្បីប្រចាំហាង និងមានបម្រើជូនគ្រប់សាខាទាំងអស់ផងដែរ ហើយអ្វីដែលកាន់តែពិសេសនោះ ក៏មានបាយបថមទាំង៣រសជាតិផងដែរ ធានាថារសជាតិឆ្ងាញ់ជាប់ចិត្ត។
មកមើលសកម្មភាពនានា ក្នុងថ្ងៃសម្ពោធខថេកសាខាអង្គឌួង ដែលមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អតិថិជនភ្ញៀវកិត្តិយសជាច្រើន ក្រោមការដឹកនាំពីអគ្គនាយកប្រិត្តិបត្តិការ, ប្រធានផ្នែកទីផ្សារ និងក្រុមការងារទាំងមូល បានធ្វើឲ្យកម្មវិធីទាំងមូលកាន់តែមានភាពឱឡារឹក។
ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះ នូវ COTTAGE COFFEE សាខាថ្មីអង្គឌួង ក៏មានប្រូម៉ូសិនពិសេស ជាមួយនឹងភេសជ្ជៈមួយកែវ តម្លៃត្រឹមតែ៤៩៩៩រៀលតែប៉ុណ្ណោះ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣៕ ជួបគ្នានៅសាខាអង្គឌួងទាំងអស់គ្នា!












