ចំណេះដឹងទូទៅ៖ ម្ហូបល្បីៗជាងគេក្នុងប្រទេសសមាជិកអាស៊ានទាំង១០
12-11-2022 11:51
(ភ្នំពេញ)៖ ម្ហូបអាហារ គឺស្ដែងអំពីវប្បធម៌ ប្រពៃណី សិល្បៈ និងការរស់នៅរបស់ប្រជាជន តួយ៉ាងដូចនៅក្នុងតំបន់អាស៊ានគឺមានម្ហូបអាហារល្បីៗជាច្រើនពាន់មុខ ក្នុងនោះប្រទេសកម្ពុជានិងប្រទេសជាសមាជិកអាស៊ានដទៃទៀតក៏មានម្ហូបអាហារល្បីៗបំផុតរៀងៗខ្លួនដែរ។
មកស្គាល់អំពីម្ហូបល្បីៗប្រចាំប្រទេសទាំង១០ក្នុងតំបន់អាស៊ាន៖

១. ហហ្មុក (Hohmok) ជាម្ហូបដ៏ល្បីនៅប្រទេសកម្ពុជាដែលផ្សំពីសាច់ត្រីជាមួយគ្រឿងការី គ្រឿងទេសខ្មែរ និងម្ទេស ចំហុយនៅក្នុងកន្ទោងស្លឹកចេក និងលលាដ៍ដូង។ សូមកុំយល់ច្រឡំឈ្មោះ និងហៅអាម៉ុកតទៅទៀត។

២. អំប៊ូយ៉ាត (Ambuyat) ជាម្ហូបដ៏ល្បីនៅប្រទេសព្រុយណេ។

៣. ណាស៉ីហ្កូរេង (Nasi goreng) ជាម្ហូបដ៏ល្បីនៅប្រទេសឥណ្ឌូណេស៉ី។

៤. ឡាប (Larb) ជាម្ហូបដ៏ល្បីនៅប្រទេសឡាវ។

៥. ណាស៉ីលេម៉ាក (Nasi lemak) ជាម្ហូបដ៏ល្បីនៅប្រទេសម៉ាឡេស៉ី។

៦. ម៉ូហ៉ីងហ្កា (Mohinga) ជាម្ហូបដ៏ល្បីនៅប្រទេសមីយ៉ាន់ម៉ា។

៧. អាដូបូ (Adobo) ជាម្ហូបដ៏ល្បីនៅប្រទេសហ្វីលីពីន

៨. បាយមាន់ហៃណាំ (Hainanese Chicken rice) ជាម្ហូបដ៏ល្បីនៅប្រទេសសិង្ហបុរី។

៩. ផាត់ថៃ (Pad Thai) ជាម្ហូបដ៏ល្បីនៅប្រទេសថៃ។

១០. ហ្វឺ (Phở) ជាម្ហូបដ៏ល្បីនៅប្រទេសវៀតណាម៕
