FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អបអរសាទរ! ទីបំផុត លីម តិចម៉េង ក្លាយជាម្ចាស់ពាន កម្មវិធី «Cambodian Idol» រដូវកាលទី៤

28-08-2022 23:34

(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍កន្លងមកនោះ នៅទីបំផុតកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក «Cambodian Idol» រដូវកាលទី៤ រកឃើញម្ចាស់ពានហើយ គឺបានទៅលើបេក្ខជន លីម តិចម៉េង ដែលមកពីកំពង់ចាម។

ជាការពិតណាស់ បេក្ខជនដែលឆ្លងដល់វគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ គឺមានចំនួន៤នាក់ រួមមាន៖ លីម តិចម៉េង, នាង ដាវីន, ថុល សុភិទិ និង ស៉ឹម ច័ន្ទពន្លឺ។ យ៉ាងណាមិញ ក្រោយប្រជែង និងវាយតម្លៃពីគណៈកម្មការទាំង៤រូបមាន លោក ឆន សុវណ្ណរាជ, លោក ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា និងសុខ សីឡាលីន ព្រមទាំងការបោះឆ្នោតពីមហាជន នៅទីបញ្ចប់ បេក្ខជនដែលទទួលបានជ័យជំនះ គឺបានទៅលើ បេក្ខជន លីម តិចម៉េង។

គួរជម្រាបថា ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីនេះ គឺមានលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ជាគណៈអធិបតី៕