FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនសោភាផ្សារធម្មជាតិ24 សម្ពោធជាផ្លូវការ ជាមួយការប្រកាសលក់សិទ្ធិអាជីវកម្ម និងផលិតផលជាច្រើនប្រភេទ

19-03-2022 18:36

(ភ្នំពេញ)៖ ក្រោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនលើអាជីវកម្មលក់ផ្លែឈើ និងផលិតផលចំណីអាហារសុវត្ថិភាព, លោកស្រី ស៊ូ សោភា ម្ចាស់អាជីវកម្ម ផ្សារធម្មជាតិ24 នៅរសៀលថ្ងៃទី១៩ ខែមីនាឆ្នាំ ២០២២នេះ បានប្រកាសបើកសម្ពោធក្រុមហ៊ុន សោភាផ្សារធម្មជាតិ24 ជាផ្លូវការ និងបានប្រកាសបើកលក់សិទ្ធិអាជីវកម្ម ( Franchise) ផ្សារធម្មជាតិ24 និងផលិតផលសម្រស់ជាច្រើនប្រភេទដើម្បីបំពេញតម្រូវការអតិថិជន។

ពិធីប្រកាសសម្ពោធជាផ្លូវការ ក្រុមហ៊ុនសោភាផ្សារធម្មជាតិ24 នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែមីនាឆ្នាំ ២០២២នេះ ក្រោមអធិបតីភាព លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានភ្ញៀវកិត្តិយសចូលរួមជាច្រើនរូបទៀត។

លោកស្រី ស៊ូ សោភា នាយិការក្រុមហ៊ុនសោភាផ្សារធម្មជាតិ24 បានបញ្ជាក់ថា ផ្តើមពីអាជីវកម្មលក់ផ្លែឈើ និងអាហារកែច្នៃជាង ៣ឆ្នាំកន្លងមកហើយតាមបែបគ្រួសារ បន្តិចបន្តួច និងធ្វើការ Live លក់លើបណ្តាញសង្គមហ្វេសប៊ុក និងបានបន្តវិវឌ្ឍន៍មកលក់ត្រឹមផ្ទះមួយល្វែង រហូតដល់បើកដំណើរការហាងលក់ទ្រង់ទ្រាយធំជាផ្លូវការ ក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ ដោយសារទទួលបានការគាំទ្រកាន់តែច្រើនឡើងពីអតិថិជន ក្រោមការឈរលើគោលការណ៍ផ្តល់ផ្លែឈើផលិតផលអាហារ មានគុណ ភាពអនាម័យ និងទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជន។

ឈរលើកគោលការណ៍នេះ លោកស្រី ស៊ូ សោភា ក៏បានសម្រេចចិត្តបង្កើតជាក្រុមហ៊ុនសោភាផ្សារធម្មជាតិ24នេះឡើង ដើម្បីពង្រីកអាជីវកម្មកាន់តែទូលាយ និងមាន ភាពងាយស្រួលបន្ថែមទៀត ដោយការប្រកាសលក់នូវសិទ្ធិអាជីវកម្ម (Franchise) ផ្សារធម្មជាតិ24 ហើយពេលនេះក្រុមហ៊ុនក៏ប្រកាសលក់ ចែកចាយនូវផលិតផលថែរក្សា សម្រស់ចាប់ពីចុងក្បាល ដល់ចុងជើង និងគេហទំព័រសារព័ត៌មានឌីជីថលដ៏សម្បូរបែបផងដែរ។

នាយិការរូបនេះ បានបន្តថា ការសម្រេចចិត្តបើកដំណើរការក្រុមហ៊ុនលក់សិទ្ធិអាជីវកម្ម ផលិតផលនាពេលនេះក៏ស្របទៅនឹងតម្រូវការរបស់អតិថិជន អ្នកគាំទ្រផលិតផល និងសេវាកម្មស្តង់ដារបស់ក្រុមហ៊ុនលោកស្រីផងដែរ។ ក្នុងនោះផលិតផលសម្រស់ដែលប្រកាសដាក់លក់នៅពេលនេះ មានទាំងផលិតផលសម្រកគីឡូធម្មជាតិ Naturallly Skinny, សំឡីថែរក្សាសម្រស់នាំចូលពីប្រទេសកូរ៉េម៉ាក Lakamo, ឡេលាបមុខ Cleater និងផលិតផលមួយចំនួនទៀត។

លោកស្រី ស៊ូ សោភា បន្ថែមថា ការប្រកាសបើកសម្ពោធក្រុមហ៊ុនជាផ្លូវការនៅពេលនេះ នឹងកាន់តែធ្វើឲ្យអតិថិជនគ្រប់ជាន់ថ្នាក់កាន់តែមានទំនុកចិត្តខ្ពស់ និងអាចបម្រើ ការផ្តល់ផលិតផល និងសេវាកម្មស្តង់ដាមានទំនួលខុសត្រូវខ្ពស់ចេញពីបេះដូង ដូចដែលោកស្រីនិងក្រុមការងារធ្លាប់បានផ្តល់ជូនកន្លងមក, លោកស្រីជឿជាក់ថា ក្រុមហ៊ុននឹងបន្តរីកចម្រើនកាន់តែខ្លាំង និងជាផ្នែកមួយជួយជំរុញវិស័យសេដ្ឋកិច្ចនៅកម្ពុជាកាន់តែល្អប្រសើរ ផ្តល់ឱកាសការងារកាន់តែច្រើន និងបន្តចូលរួមជួយ ដល់កិច្ចការងារ សង្គមនានាផងដែរ។

លោក ចន ឆាយ( John Chhay) ទីប្រឹក្សាអន្តរជាតិក្រុមហ៊ុនសោភាផ្សារធម្មជាតិ24 បានបញ្ជាក់ដែរថា ផលិតផលទាំងអស់សុទ្ធតែមានបទដ្ឋានស្តង់ដាខ្ពស់មានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ ដោយឆ្លងកាត់ការត្រួតពិនិត្យទទួលស្គាល់ពីក្រសួងពាក់ព័ន្ធក្នុង និងក្រៅប្រទេស ហើយថ្ងៃនេះលោកស្រីស៊ូ សោភា ក៏ប្រកាសទទួលកាត់យក តំណាងចែកចាយទូទាំងប្រទេសលើផលិតផលទាំងអស់នេះ លោកនឹងផ្តល់ជូននូវការបណ្តុះបណ្តាលសម្រាប់តំណាងចែកចាយអំពីយុទ្ធសាស្ត្រក្នុងការលក់ត្រឹមត្រូវ និងវិធីបញ្ជ្រាបចូលទីផ្សារបានយ៉ាងឆាប់រហ័សទាំងលើបណ្តាញសង្គមអនឡាញ និងក្រៅប្រព័ន្ធអនឡាញ ពីក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីប្រាកដថា ពួកគាត់ដែលបានក្លាយជាតំណាងចែកចាយទទួលបានទាំងប្រាក់ចំណេញខ្ពស់ ទទួលបានភាពកក់ក្តៅលើអាជីវកម្មមួយច្បាស់លាស់យូរអង្វែងផងដែរ។

សម្រាប់អតិថិជន ដែលចង់ដឹងព័ត៌មានលម្អិត អំពីក្រុមហ៊ុនសោភាផ្សារធម្មជាតិ24 ក៏អាចធ្វើការទំនាក់ទំនងទៅកាន់អាស័យដ្ឋានផ្ទះលេខ 509, ផ្លូវ1986 សង្កាក់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬលេខទូរស័ព្ទ 099 244 433 / 015 944 235, 097 95 74 244៕