FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន Facebook បានប្រកាសបង្ហាញវែនតាឆ្លាតវៃដំបូងបំផុតរបស់ខ្លួន

10-09-2021 07:16

(អាមេរិក)៖ បន្ទាប់ពីទទួលបានជោគជ័យលើការផលិត និងលក់ឧបករណ៍ VR នៅពេលនេះក្រុមហ៊ុនដែលជាបណ្ដាញសង្គមយក្ស Facebook បានប្រកាសបង្ហាញនូវវែនតាឆ្លាតវៃថ្មី និងដំបូងបំផុតរបស់ខ្លួន ដែលបំពាក់នូវមុខងារពិសេសៗជាច្រើន ដើម្បីផ្ដល់ ភាពងាយស្រួល ដល់អ្នកប្រើប្រាស់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Facebook បានប្រកាសបង្ហាញវែនតាឆ្លាតវៃដែលមានឈ្មោះថា «Ray-Ban Stories»។ វែនតាឆ្លាតវៃនេះត្រូវបានក្រុមហ៊ុន Facebook ដាក់បញ្ចូល នូវ មុខងារពិសេសៗដូចជាអាចថតរូបភាព និងវីដេអូខ្លីៗ ព្រមទាំងអាចផុសរូបភាព និងវីដេអូទាំងនោះចូលទៅក្នុង Facebook, Instagram និង WhatsApp បានថែមទៀតផង។

ជាមួយគ្នានេះផងដែរ មិនត្រឹមតែអាចថតរូប ថតវីដេអូ និងផុសចូលបណ្ដាញសង្គមប៉ុណ្ណោះទេ វែនតាឆ្លាតវៃមួយនេះនៅមានសមត្ថភាព អាច ស្ដាប់តន្ត្រី និងស្ដាប់ការចាកផ្សាយផ្សេងៗ ជាពិសេសគឺអាចធ្វើការខលបានផងដែរ។

មុខងារសំខាន់ៗទាំងនេះអាចបញ្ជាក់បានថា នៅពេលអនាគតមនុស្សអា ចនឹងឈប់ប្រើប្រាស់ស្មាតហ្វូន ឬវែនតាឆ្លាតវៃអាចនឹងដើរតួនាទីជំនួស ស្មាតហ្វូនបាន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Google បានប្រកាសបង្ហាញ Google Glass ដែលជាវែនតាឆ្លាតវៃរបស់ខ្លួនកាលពីឆ្នាំ២០១៣ ហើយមកដល់ ឥឡូវនេះហាក់ដូចជាមិនសូវមានទីផ្សារឡើយ៕