FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងសុខភាព៖ គុណប្រយោជន៍ និងរបៀបនៃការទទួលទាន «តែបៃតង»

17-01-2021 09:45

(ភ្នំពេញ)៖ តាមឯកសារមួយចំនួនបានឱ្យដឹងថា «តែបៃតង» មានសារធាតុអង់ទីអុកស៊ីដង់ ដែលយើងទទួលទៅ វាជួយឱ្យប្រព័ន្ធការពារយើងរឹងមាំ ទប់ទល់នឹងមេរោគផ្សេងៗ និងអាចជួយកំចាត់ជាតិពុលជាច្រើនក្នុងរាងកាយរបស់យើង។

លើសពីនោះក៏មានគុណសម្បត្ដិជាច្រើនទៀត ពីការទទួលទានតែបៃតងនេះ៖

១៖ ជួយទប់ទល់ នឹងវីរុស ឬមេរោគគ្រុនផ្ដាសាយ
២៖ ធ្វើឱ្យសុខភាពផ្លូវចិត្ដ និងខួរក្បាលស្រស់ថ្លា
៣៖ ជួយឱ្យស្រកទម្ងន់
៤៖ ជួយថែរក្សាភាពស្បែកនៅតែស្រស់ស្អាត
៥៖ បង្កើនប្រព័ន្ធភាពសុំា ប្រឆាំងសារធាតុបង្កមហារីក
៦៖ ជួយកាត់បន្ថយជាស្ករក្នុងឈាម ប្រឆាំងនឹងជំងឺទឹកនោមផ្អែម
៧៖ កាត់បន្ថយកម្រិតកូឡេស្ដេរ៉ូលមិនល្អនៅក្នុងឈាម
៨៖ កាត់បន្ថយជំងឺស្ទះសរសៃឈាមបេះដូង និងខួរក្បាល
៩៖ កាត់បន្ថយគ្រោះថ្នាក់នៃការឡើងឈាមខ្ពស់

ប៉ុន្ដែទន្ទឹមនឹងគុណសម្បត្ដិនៃការទទួលទាន តែបៃតងនេះ ក៏មានផលវិបាកផងដែរ បើយើងពិសាលើសកម្រិត ធ្វើឱ្យនោមច្រើន បាត់សារធាតុអ៊ីយ៉ុង តាមរយៈទឹកនោម ស្របនូវជាតិដែកច្រើន ធ្វើឱ្យស្លេក ធ្វើឱ្យមានគ្រោះក្នុងតម្រងនោម។

ជាងនេះទៅទៀត តែបៃតង មានសារជាតិកាហ្វេអ៊ីន បើមនុស្សចាស់នោះ សរីរាង្គគាត់ទទួលជាតិកាហ្វេអ៊ីនមិនបាន វាធ្វើឱ្យមានផលវិបាកតិចតួចក្នុងខ្លួន។ ប៉ុន្ដែសម្រាប់ក្មេង មិនត្រូវទទួលទាននោះទេ ព្រោះជាតិកាហ្វេអ៊ីននេះ អាចបង្កជាផលវិបាកជាច្រើន ដូចជា បណ្ដាលឱ្យអារម្មណ៍ឆេវឆៅ គេងអត់លក់ ឈឺក្បាល បេះដូងដើរញ័ប លើសឈាម ញ័រដៃជើង ទៅតាមបុគ្គល អាស្រ័យទៅលើ DNA មនុស្សម្នាក់ៗ។ នេះបើតាមការបញ្ជាក់របស់ លោកស្រីសាស្ដ្រាចារ្យ អ៊ីវ ម៉ាឡែន អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ៕