FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដាវីត្រា មេឌៀរ (Davitra Media) បំពេញក្តីស្រមៃឲ្យកុមារី ឃុត អមរាសូរ្យវាទិ ជាតារាប្រចាំផលិតកម្ម

28-12-2020 13:31

(ភ្នំពេញ)៖ ថ្វីត្បិតតែ កុមារី ឃុត អមរាសូរ្យវាទិ មិនបានទទួលពានរង្វាន់លេខ១ ក្នុងកម្មវិធី Super Gold Kids Star តែផលិតកម្មដាវីត្រា ជាផលិតកម្មផលិតបទចម្រៀង Original បានប្រកាសថា ខ្លួននឹងបំពេញក្តីស្រមៃឲ្យ កុមារី ឃុត អមរាសូរ្យវាទិ ឲ្យក្លាយជាតារាប្រចាំផលិតកម្ម ហើយដាវីត្រានឹងដុះខាត់កុមារីឲ្យក្លាយ ជាតារាគ្រាប់ពេជ្រ ប្រចាំផលិតកម្មនៅថ្ងៃអនាគត។

គួរំលឹកថា កុមារី ឃុត អមរាសូរ្យវាទិ បានទទួលពានរង្វាន់កិត្តិយស ជាដួងតារាថតរូបស្រស់ស្អាតជាងគេបំផុត ក្នុងចំណោមតារាឆ្នើមទាំង ១០ រូបដែលបានបង្ហាញខ្លួន ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ក្នុងកម្មវិធី Super Gold Kids Star ។

លោក ញ៉ឹង កាណុល ជាសាស្រ្តាចារ្យផ្នែកចំរៀងអូប៉េរ៉ា នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាគ្រូបង្វឹកបច្ចេកទេសចំរៀង ប្រចាំផលិតកម្មដាវីត្រាមេឌៀរ បានសំឡឹងឃើញនូវទេពកោសល្យ របស់កុមារី ឃុត អមរាសូរ្យវាទិថា ពិតជាមិនធម្មតាទេ។

ចំណែក កុមារី ឃុត អមរាសូរ្យវាទិ បានសំដែងនូវអារម្មណ៍សប្បាយចិត្ត និងមានអារម្មណ៍ល្អមែន ដែលបានផលិតកម្មដាវីត្រាលើកស្ទួយនាង ហើយនាងសូម អរគុណដាវីត្រា មេឌៀរជាអ្នកបំពេញក្នុងស្រមៃឲ្យខ្លួន ទោះបីខ្លួនមិនបានកាន់ពានលេខ១ ក្នុងកម្មវិធីប្រឡង Super Gold Kids Star ក្នុងរដូវកាលនេះ៕