FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គូស្នេហ៍​​មួយគូ​​ថើបគ្នា​តាម​កញ្ចក់ អំឡុង​ពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី

12-02-2020 12:06

(ចិន)៖ កញ្ញា Chen Ying ដែលជាគិលានុបដ្ឋាយិការូបស្រស់ម្នាក់ និងមិត្តប្រុសរបស់នាងបានជួបគ្នា ដែលមានការរាំងដោយផ្ទាំងកញ្ចក់ ដោយសារតែនាងកំពុងប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុស។ តាមរយៈការជួបគ្នានេះផងដែរ គូរស្នេហ៍មួយគូនេះបានថើបតាមកញ្ចក់ ខណៈលើផ្ទៃមុខមានពាក់ម៉ាសរៀងៗខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន New China TV។

តាមរយៈវីដេអូបានបង្ហាញពីសកម្មភាពរបស់លិលានុបដ្ឋាយិកា Chen Ying និងមិត្តប្រុសរបស់នាងកំពុងជួបនិយាយគ្នា មានការរាំងដោយផ្ទាំងកញ្ចក់ និងនិយាយតាមរយៈទូរស័ព្ទ។ Chin Ying គឺជាលិលានុបដ្ឋាយិកា នៅមន្ទីពេទ្យមួយកន្លែងក្នុងខេត្ត Hangzhou ភាគខាងកើតប្រទេសចិន។ ដោយសារតែការងារមមាញឹកខ្លាំងពីព្រលឹមទល់ព្រលប់ នាងមិនបានជួបមិត្តប្រុសជាង២សប្តាហ៍មកហើយ។

ទោះយ៉ាងណាក្តី អ្នកទាំងពីរបានជួបគ្នាតាមកញ្ចក់ ដើម្បីរំសាយអារម្មណ៍នឹករលឹក៕