លោកជំទាវ សោម គីមសួគ៌ ផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ដែលត្រូវបានព្រះមហាក្សត្រ តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
30-03-2024 17:35
(ភ្នំពេញ)៖ លោកជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ដែលត្រូវបានព្រះមហាក្សត្រ តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារអបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។
ឆ្លៀតក្នុងឱកាសដ៏ល្អប្រពៃថ្លៃថ្លានេះផងដែរ យើងខ្ញុំសូមថ្លែងការសរសើរដោយសុទ្ធចិត្តបំផុតចំពោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ដែលមានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារ គោរពព្រះពុទ្ធសាសនា និងចូលរួមការពារនិរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា ។
ជាថ្មីម្តងទៀត យើងសូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយព្រះពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


