ឯកឧត្តម ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា សូមអបអរសាទរ និងគោរពជូនពរ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក្នុងឱកាសព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាមេបញ្ជាការកងទ័ពជើងគោក
26-08-2023 13:20
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី២ និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទូទាំងយោធភូមិភាគទី២ សូមសម្ដែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក្នុងឱកាសឯកឧត្តម ត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក។
យើងខ្ញុំទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ នឹងបន្តទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការដឹកនាំស្ថាប័នកងទ័ព ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការធានាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមជូនជាតិ និងប្រជាជនក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដ៏មហានក្ខត្តឬក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរឧត្តមសេនីយ៍ឯក និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបតែសេចក្ដីសុខ សុភមង្គល និងបានប្រកបដោយពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

