FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកជំទាវ សោម គីមសួគ៌ សូមផ្ញើសារជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត»

06-08-2016 21:25

(ភ្នំពេញ)៖ ក្នុងឱកាសដ៏ប្រកបដោយមោទនភាពជាតិសម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល លោកជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃអជ្ញាធរសវនកម្មជាតិ សូមគោរពជូនពរ និងអបរអរសាទរ​យ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសដែលសម្ដេច ទទួលបានពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ពីវិទ្យាស្ថានយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ី

សូម សម្ដេចតេជោ ហ៊ុន សែន មានសុខភាពល្អ បរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ពលានុភាពមាំមួនប្រាជ្ញាញាណភ្លឺថ្លាជាដ៏រាប ជន្មាយុយឺនយូរ និងសូមទទួល បាននូវជោគជ័យថ្មីៗធំធេងថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា​ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

សូមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមគោរពជូនពរពី៖ លោកជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃអជ្ញាធរសវនកម្មជាតិ និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់៖