FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧកញ៉ា ថោង សារ៉ាត់ និងភរិយា សូមគោរពជូនពរក្នុងឱកាសថ្ងៃខួបកំណើត លោកជំទាវ ហ៊ុន ម៉ាលី

30-12-2022 13:14

(ភ្នំពេញ)៖ ក្នុងទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម ប្រកបដោយមហានក្ខត្តឫក្សវិសេសវិសាល នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ លោកឧកញ៉ា ថោង សារ៉ាត់ និងភរិយា ទាវ ធីតា, បុត្រាប្រុត្រី និងបុគ្គលិកទាំងអស់ សូមលំឱនកាយគោរពជូន នូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ជូនលោកជំទាវ ហ៊ុន ម៉ាលី គម្រប់ខួប៣៩ឆ្នាំ សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាញាណឈ្លាសវៃ និងមានអាយុយឺនយូរ។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ លោកឧកញ៉ា ថោង សារ៉ាត់ និងភរិយា ទាវ ធីតា, បុត្រាប្រុត្រី និងបុគ្គលិកទាំងអស់ សូមបួងសួងដល់តេជបារមី នៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូន លោកជំទាវ ហ៊ុន ម៉ាលី និងឯកឧត្តម ព្រមទាំងក្រុមគ្រួសារទាំងមូលជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរ និងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕