ឧកញ៉ា ហាន់ ឃៀង, ឧកញ៉ាបណ្ឌិត វិញ ហ៊ួរ និងឧកញ៉ា ទឹ ពិសិទ្ទ ផ្ញើសារជូនពរ អ្នកឧកញ៉ា គិត ម៉េង ក្នុងឱកាសពិធីខួបកំណើត
01-09-2022 14:56
(ភ្នំពេញ)៖ លោកឧកញ៉ា ហាន់ ឃៀង, លោកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ និងឧកញ៉ា ទឹ ពិសិទ្ទ បានផ្ញើសារជូនពរ និងអបអរសាទរជូន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃពិធីខួបកំណើតគម្រប់ ៥៣ឈានចូល៥៤ឆ្នាំ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ។
ឧកញ៉ាទាំង៣រូប សូមជូនពរដល់ អ្នកឧកញ៉ា គិត ម៉េង ឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងសម្រេចបានជោគជ័យថ្មីថែមទៀត ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមចំពោះសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន Royal Group។
លោកឧកញ៉ា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
