FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកស្រី ម៉ម សុម៉ាលី ហាម​សិស្ស​គុន​មិន​ឱ្យ​​ពិសារ​ស្រា នៅ​ថ្ងៃ​មាឃ​បូជា​ក្នុង​នោះ​សុទ្ធ​តែ​អ្នក​សិល្បៈ ដូចជា ចន ច័ន្ទលក្ខិណា, ឆន​ សុវណ្ណរាជ, តាន់ គីមសួរ រហូតជាង ១០រូប

19-02-2019 10:19

(ភ្នំពេញ)៖ ថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ គឺជាថ្ងៃ «បុណ្យមាឃបូជា» ដែលមានសារៈសំខាន់ នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែល នឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា) ជាដើម។ ប្រជាជន កាន់ព្រះពុទ្ធសាសនា នាំគ្នាធ្វើបុណ្យទាន រក្សាសីល និងសមាធិសម្អាតចិត្ត​របស់ខ្លួន​ក្នុងថៃ្ងនេះ ដើម្បីបូជា និងរំលឹកចំពោះគុណ ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គ បានបង្កើតព្រះពុទ្ធសាសនា សម្រាប់ជាមាគ៌ា‌ជីវិត ដល់​ពួកយើងទាំងអស់គ្នា។ ទន្ទឹមគ្នានេះ អ្នកស្រី ម៉ម សុម៉ាលី បានហ៊ាមមិនឱ្យតារាល្បីៗ ១១ ដួង ពិសារស្រា នៅថ្ងៃ «បុណ្យមាឃបូជា» នេះទេ ក្នុងចំណោមនោះ មានដូចជា ៖ចន ច័ន្ទលក្ខិណា, ឆន​ សុវណ្ណរាជ និងតាន់ គីមសួរ ជាដើម។

អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកអង្គការ អាហ្វីស៊ីប មើលថែទាំក្មេងកំព្រា និងជនរងគ្រោះ បានសរសេរសារក្នុងបណ្តាញសង្គមថា «ដោយសារស្រា បានជាមានអំពើហឹង្សា ការរំលោភ សម្លាប់ គ្រោះថ្នាក់ចរាចរណ៏ មនុស្សច្រើនរងគ្រោះ ព្រោះតែគ្រឿងស្រវឹងមួយនេះ នាងខ្ញុំមិនអាចហាមអ្នកលក់ ហើយក៏មិនអាចហាមអ្នកផឹក ទូទាំងប្រទេសបានដែរ។ ថ្ងៃ១៥កើត ខែមាឃ ដែលយើងទាំងអស់គ្នា ប្រារព្ធពិធីបុណ្យមាឃបូជា ហើយដើម្បីអបអរពិធីបុណ្យព្រះពុទ្ធសាសនានេះ នៅប្រទេសមួយចំនួន ដែលកាន់សាសនាព្រះពុទ្ធ គេហាមមិនឱ្យលក់ស្រាទេ»

អ្នកស្រីបន្តថា «ចំណែកនាងខ្ញុំ ក្នុងនាមជាប្រជាជនខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ សូមហាមប្អូនៗ ១១នាក់ មិនឱ្យញាំស្រាទេ នៅថ្ងៃ បុណ្យមាឃបូជា ១, Tan Kimsour ២, អាចារ្យធំ នគររាជ ៣, ប៉ែន ចំរ៉ុង ៤, Pich Sereyroth ៥, Bayyareth Nop ៦, Alex Chandra ៧, Tito Inn ៨, Chhorn Sovannareach ៩, Srey Lang Salath ១០, Chanlakhena Chorn និង ចុងក្រោយ កូនស្រី Monica DollyKa Keat បើបងប្អូនយល់ស្របសូម ជួយ ឱ្យឈ្មោះ ១១ បន្ត អរគុណ»

តាមរយៈសារខាងលើនេះ បើតាមការឱ្យដឹងពី ប្រភពបានបង្ហាញថា ការហាមអ្នកទាំង ១១ រូបខាងលើ ប្រហែលជាបុគ្គលទាំងនោះ គឺជាសិស្សរបស់ លោក ស្រី ម៉ម សុម៉ាលី ដែលលោកស្រី បានបង្ហាត់បង្រៀន ទូន្មានណែនាំ ឱ្យប្រតិបត្តិការសមាធិជាដើម។

ជាក់ស្តែង ថ្ងៃ «បុណ្យមាឃបូជា» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ចូលជា បុណ្យជាតិរបស់កម្ពុជាផងដែរ ដោយនៅថ្ងៃប្រារព្ធបុណ្យនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរាជការ សិស្សានុសិស្ស រួមទាំងវិស័យឯកជន ឈប់សម្រាកមួយថ្ងៃ។ ពិធីបុណ្យនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ចំពោះ ពុទ្ធសាសនិក ដូចជា៖ ពុទ្ធសាសនិកជន បានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ, យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា, បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់, បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ និង បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថេរចេរកាលយូរអង្វែង៕