FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជំនាញបច្ចេកវិទ្យា ចែករំលែកវិធីសាស្ត្រ ៧ចំណុច ដើម្បីឱ្យ SME ចេះការពារខ្លួនពីការវាយប្រហារពីក្រុមឧក្រិដ្ឋជនតាមអ៉ីនធឺណេត (Video inside)

29-11-2026 08:28

(ភ្នំពេញ)៖ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចែករំលែកនូវវិធីសាស្ត្រ៧ចំណុច ដើម្បីអាចឱ្យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SME) ប្រើប្រាស់ ការពារខ្លួនពីការវាយប្រហារតាមប្រព័ន្ធអ៉ីនធឺណេត។

លោកបញ្ជាក់ថា វិធីសាស្ត្រទាំង៧ចំណុចរួមមាន៖ ទី១- ប្រើប្រាស់ពាក្យសម្ងាត់ដែលខ្លាំង និងរឹងមាំ, ទី២-កម្មវិធី Software សូមធ្វើការ update ជាប្រចាំទាំងទូរសព្ទ និងកុំព្យូទ័រ, ទី៣-បណ្ដុះបណ្ដាលបុគ្គលិកពីការអនុវត្តល្អ cyber security, ទី៤- សូម Backupទិន្នន័យសហគ្រាសទុកជាប្រចាំ, ទី៥- កំណត់ចំនួន ឬបុគ្គលដែលអាចក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ, ទី៦- ពេលជួបបញ្ហាត្រូវទាក់ទងនៅស្ថាប័ន ឬអង្គភាពជំនាញ (ឧទារហណ៍បាត់លុយក្នុងកុងទាក់ទងធនាគារ) និងទី៧- បើមើលឃើញអ្វីប្លែកខុសធម្មតា ត្រូវទាក់ទងអ្នកជំនាញជាបន្ទាប់ កុំចេះតែចុច។

ការណែនាំរបស់លោក អ៊ូ ផាន់ណារិទ្ធ ធ្វើឡើងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកម្មវិធី CYBER SECURITY ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការ​ដាក់គោលដៅរបស់​ជនខិលខូច វាយប្រហារលើសហគ្រាសខ្នាតតូចនៅកម្ពុជា» ដែលគាំទ្រដោយសមាគមធនាគារនៅកម្ពុជា៕

សូមស្តាប់ការលើកឡើងរបស់លោក អ៊ូ ផាន់ណារិទ្ធ៖