FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជំនាញលើកឡើងពីហានិភ័យចំពោះសហគ្រាសនៅកម្ពុជា ដែលក្រុមឧក្រិដ្ឋជនចូលលួចគ្រប់គ្រងទិន្នន័យ ដើម្បីជម្រិតទារប្រាក់ (Video inside)

29-11-2026 08:14

(ភ្នំពេញ)៖ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​បានសំណូមពរដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SME) សូមធ្វើការប្រុងប្រយ័ត្ន ចំពោះការចូលលួចគ្រប់គ្រងទិន្នន័យសហគ្រាសពីសំណាក់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា។

លោកបន្តថា បន្ទាប់ពីពួកគេចូលគ្រប់គ្រងបានហើយ ពួកគេនឹងជម្រិតទារប្រាក់យ៉ាងច្រើន ជាថ្នូរនឹងការប្រគល់ទិន្នន័យក្រុមហ៊ុនត្រឡប់មកវិញ។

លោកស្នើឱ្យ SME យកចិត្តទុកដាក់ករណីនេះ ត្រូវហ៊ានវិនិយោគលើប្រព័ន្ធការពារទិន្នន័យ ដើម្បីកុំឱ្យត្រូវខាតបង់ប្រាក់ ឬឈានដល់បិទសហគ្រាសដោយសារតែការចូលលួចទិន្នន័យនេះ។

ការណែនាំរបស់លោក អ៊ូ ផាន់ណារិទ្ធ ធ្វើឡើងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកម្មវិធី CYBER SECURITY ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការ​ដាក់គោលដៅរបស់​ជនខិលខូច វាយប្រហារលើសហគ្រាសខ្នាតតូចនៅកម្ពុជា» ដែលគាំទ្រដោយសមាគមធនាគារនៅកម្ពុជា៕

សូមស្តាប់ការលើកឡើងរបស់លោក អ៊ូ ផាន់ណារិទ្ធ៖