មន្ត្រីជំនាញបច្ចេកវិទ្យា ប្រាប់ពីល្បិចរបស់ក្រុមឧក្រិដ្ឋជន បន្លំខ្លួនជា CEO ឬថ្នាក់ដឹកនាំក្រុមហ៊ុន ផ្ញើសារឱ្យផ្នែកហិរញ្ញវត្ថុ ទូទាត់ប្រាក់ជាបន្ទាន់ និងប្រាប់កុំទូរស័ព្ទទៅខ្លួន ព្រោះរវល់ប្រជុំ (Video inside)
29-11-2026 08:11
(ភ្នំពេញ)៖ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទម្លាយពីល្បិចកល់របស់ក្រុមឧក្រិដ្ឋជន ដែលបន្លំខ្លួនជានាយកប្រតិបត្តិក្រុមហ៊ុន (CEO) ឬថ្នាក់ដឹកនាំក្រុមហ៊ុន ផ្ញើសារឱ្យអ្នកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ ប្រាប់ឱ្យទូទាត់ប្រាក់ជាបន្ទាន់ ដោយមិនឱ្យទូរស័ព្ទទៅខ្លួន ដោយយកហេតុផលថារវល់ប្រជុំ។
លោកបញ្ជាក់ថា ករណីបែបនេះច្រើនកើតមានឡើង ហើយថាជាដំណោះស្រាយល្អ ត្រូវតែទូរស័ព្ទបញ្ជាក់ទៅកាន់ CEO ឬថ្នាក់ដឹកនាំក្រុមហ៊ុននោះ ដើម្បីកុំឱ្យចាញ់បោកក្រុមឧក្រិដ្ឋជន។
ការលើកឡើងរបស់លោក អ៊ូ ផាន់ណារិទ្ធ ធ្វើឡើងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកម្មវិធី CYBER SECURITY ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការដាក់គោលដៅរបស់ជនខិលខូច វាយប្រហារលើសហគ្រាសខ្នាតតូចនៅកម្ពុជា» ដែលគាំទ្រដោយសមាគមធនាគារនៅកម្ពុជា៕
សូមស្តាប់ការលើកឡើងរបស់លោក អ៊ូ ផាន់ណារិទ្ធ៖




