FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជំនាញបច្ចេកវិទ្យា ប្រាប់ឱ្យម្ចាស់ SME ទូរស័ព្ទផ្ទាល់ទៅកាន់ ដៃគូពាណិជ្ជកម្ម ប្រសិនបើមានការផ្ញើ​ Email ពីការដូរគណនីធនាគារទូទាត់ប្រាក់ (Video inside)

29-11-2026 08:09

(ភ្នំពេញ)៖ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំឱ្យម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានការប្រុងប្រយ័ត្ន ចំពោះការទូទាត់ប្រាក់ទៅឱ្យដៃគូពាណិជ្ជកម្មក្រៅប្រទេស ប្រសិនបើមានគេផ្ញើសារតាម Email មកឱ្យទូទាត់ប្រាក់ដោយប្តូរទៅគណនីធនាគារថ្មី។

លោកផ្តល់យោបល់ថា ប្រសិនបើមានការស្នើឱ្យទូទាត់ប្រាក់ទៅកាន់គណនីធនាគារថ្មី សូមម្ចាស់ SME ទូរស័ព្ទផ្ទាល់ទៅកាន់ដៃគូអាវជីកម្ម ដើម្បីបញ្ជាក់ឱ្យបានច្បាស់មុននឹងទូទាត់ប្រាក់។

ការណែនាំរបស់លោក អ៊ូ ផាន់ណារិទ្ធ ធ្វើឡើងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកម្មវិធី CYBER SECURITY ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការ​ដាក់គោលដៅរបស់​ជនខិលខូច វាយប្រហារលើសហគ្រាសខ្នាតតូចនៅកម្ពុជា» ដែលគាំទ្រដោយសមាគមធនាគារនៅកម្ពុជា៕

សូមស្តាប់ការលើកឡើងរបស់លោក អ៊ូ ផាន់ណារិទ្ធ៖