FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេដ្ឋវិទូបណ្ឌិត ម៉ី កល្យាណ៖ កម្ពុជាត្រូវពង្រឹងវិស័យកសិ-ឧស្សាហកម្មបន្ថែមទៀត ​ជំរុញជាប្រទេសតូចតែរឹងមាំ ​មិ​នពឹងផ្អែកលើគេ (Video inside)

28-11-2026 08:52

(ភ្នំពេញ)៖ សេដ្ឋវិទូបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បានលើកឡើងថា កម្ពុជាត្រូវពង្រឹងវិស័យកសិ-ឧស្សាហកម្មបន្ថែមទៀត ដើម្បី​ជំរុញជាប្រទេសតូចតែរឹងមាំ ​មិ​នពឹងផ្អែកលើគេ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សេដ្ឋវិទូបណ្ឌិត ម៉ី កល្យាណ អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ហេតុអ្វីបានជាកម្ពុជាត្រូវការបង្កើត តំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម?» ក្នុងកម្មវិធី FRESH BUSINESS។

​សេដ្ឋវិទូបណ្ឌិត ម៉ី កល្យាណ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់ឃើញសេដ្ឋកិច្ចកម្ពុជា ជាប្រទេសមួយដែលតូច ក៏ប៉ុន្ដែរឹងមាំ ក្នុងន័យថា ពឹងគេបានត្រូវពឹងគេ ធ្វើខ្លួនឯងបានត្រូវធ្វើខ្លួនឯង ដោយមិនពឹងគេទាំងអស់ ព្រោះពេលមានបញ្ហាអ្វីខាងក្រៅ យើងមិនងាយដួល ដែលត្រូវពង្រឹងវិស័យកសិ-ឧស្សាហកម្មបន្ថែមទៀត»៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់​សេដ្ឋវិទូបណ្ឌិត ម៉ី កល្យាណ៖